Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូតថៃ សហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំទិវាកវីស៊ុនថនភូ ឆ្នាំ២០២៣

  • Print

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងវិស័យឯកជនថៃ នៅកម្ពុជា រួមគ្នាឧបត្ថម្ភដល់ដេប៉ាតឺម៉ង់ភាសាថៃ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh-RUPP) ចាត់រៀបចំទិវាកវី ស៊ុនថនភូ លើកទី៦ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីនេះ បានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៧ ខែមិថុនា ២០២៣នេះ ដោយមានវត្តមាន លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូត និងលោកបណ្ឌិត ជេត ជាលី សកលវិទ្យាធិការ

នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសហប្រធាន និងដោយមានការចូលរួមពីសំណាក់ មន្ត្រីរាជការនៃស្ថានឯកអគ្គរាជទូត និងវិស័យឯកជនថៃ នៅកម្ពុជា ជាច្រើននាក់ផ្សេងទៀត។

យោងតាមស្ថានទូតថៃ ប្រចាំកម្ពុជា បានឲ្យដឹងថាៈ កម្មវិធីខាងលើនេះ មានវត្តមានសិស្ស និស្សិត នៃដេប៉ាតឺម៉ង់ភាសាថៃ ចូលរួមជាង ១៥០ នាក់ ដោយមានកម្មវិធីប្រកួតភាសាថៃ តាមប្រភេទផ្សេងៗ

មានដូចជា ការថ្លែងបទសន្ទរកថា ជាភាសាថៃ ការសរសេរអក្សរផ្ចង់ ភាសាថៃ ការតែងកំណាព្យ និងការច្រៀងភាសាថៃ ក្រៅពីនេះ នៅមានការដាក់តាំងបង្ហាញ ពីជីវៈប្រវត្តិកវីស៊ុនថនភូ ការសម្តែងឈុតឆាកខ្លី ក្នុងរឿងនិទានថៃ និងការសម្តែងទេព កោសល្យ របស់និស្សិតជំនាញភាសាថៃ ការបង្ហាញពីរបៀបធ្វើនំថៃ ដោយភរិយាៗ របស់មន្ត្រីរាជការ នៃស្ថានទូត។

ជាងនេះទៀតនោះ លោកឯកអគ្គរាជទូត មន្ត្រីរាជការនៃស្ថានទូត និងតំណាងឯកជនថៃ បានប្រគល់វិញ្ញាបនប័ត្រ និងរង្វាន់ជូនដល់សិស្ស និស្សិតជ័យលាភី តាមប្រភេទការប្រកួត ផ្សេងៗផងដែរ។

ស្ថានឯកអគ្គរាជទូតថៃ ជំរុញនិងលើកស្ទួយដល់សិស្ស និសិ្សត ដេប៉ាតឺម៉ង់ភាសាថៃ ពីគ្រប់សកលវិទ្យាល័យនៅកម្ពុជា ឲ្យចូលរួមកម្មវិធីដែលជំរុញ និងអភិវឌ្ឍជំនាញភាសា និងវប្បធម៌ថៃ

ហើយថែមទាំងគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សិស្ស និស្សិត នៅក្នុងការរៀបចំ កម្មវិធីផ្សេងៗ ដើម្បីបន្តនិងបង្កើត នូវឱកាសការសិក្សាអប់រំ និងប្រកបរបរផ្សេងៗ នាថ្ងៃអនាគត។

ស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ទៀតថាៈ រាជរដ្ឋាភិបាលថៃ ដោយមាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ជាសេនាធិការ បានជួយឧបត្ថម្ភ និងគាំទ្រដេប៉ាតឺម៉ង់ភាសាថៃ

នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការអភិវឌ្ឍន៍កម្មវិធីសិក្សាវិធីសាស្ត្រការបង្រៀន និងឧបករណ៍សិក្សា និងការបញ្ជូន “អ្នកស្ម័គ្រចិត្តមិត្តថៃ” ដើម្បីបំពេញតួនាទីជាគ្រូបង្រៀន ភាសាថៃ ជាប្រចាំ រៀងរាល់ឆ្នាំ៕

ដកស្រង់ពី៖ រស្មីកម្ពុជា