Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ៣នាក់ ចំនួនពីរគ្រួសារទៀត នៅបន្ទាយមានជ័យ និងសៀមរាប

  • Print

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរពីរគ្រួសារទៀតនៅខេត្តបន្ទាយមានជ័យ និងសៀមរាប សម្រាលបានកូនភ្លោះ៣។

គ្រួសារខ្មែរដែលសម្រាល បានកូនភ្លោះ៣ តែងទទួលបានយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយតែងតែផ្តល់អំណោយផ្សេងៗសម្រាប់សម្រាលការលំបាក។

អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់គ្រួសារកូនភ្លោះ៣នាក់ពីរគ្រួសារនេះ ត្រូវបានលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងភរិយា នាំយក ទៅជូនដល់ដៃនៅថ្ងៃអាទិត្យ ទី៩ និងថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។

អំណោយដែលនាំទៅជួននោះ ក្នុងមួយគ្រួសារទទួលបាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

គ្រួសារដែលសម្រាលបានកូនភ្លោះ៣នេះ គឺជាគ្រួសារទី៣៩៩ និងគ្រួសារទី៤០០។ គ្រួសារទី៣៩៩ មានឪពុកឈ្មោះ ធីវ ធុច អាយុ ៣៦ឆ្នាំ ម្តាយឈ្មោះ ប៊ិន វន់ អាយុ ៣៧ឆ្នាំ រស់នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ គ្រួសារនេះប្រសូត្រទារកភ្លោះបី ជាកូនលើកទី៤។

ដោយឡែកគ្រួសារទី៤០០ មានឪពុកឈ្មោះ ម៉ោញ ទន់អ៉ី អាយុ២៥ ឆ្នាំ ម្តាយឈ្មោះ យៀន សុផាន អាយុ ២១ឆ្នាំ ប្រសូត្របានទារកភ្លោះបី មានប្រុស២នាក់ ស្រីម្នាក់។ គ្រួសារនេះ មានលំនៅឋាននៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសសៀមរាប។

នៅចំពោះមុខគ្រួសារកូនភ្លោះបីទាំងពីរគ្រួសារ លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារទាំងពីរ។

លោកបានលើកឡើងថា ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់។

លោក សេង ទៀង បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលរយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ៤០០គ្រួសារហើយ។

ពួកគេ តែងបានទទួលអំណោយឧបត្ថម្ភដ៏សប្បុរស ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ។

លោក សេង ទៀង បានគូសបញ្ជាក់ដែរថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។

ផ្ទុយទៅវិញអំណោយទាំងអស់នេះ ជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋសម្រាលកូនភ្លោះបី ឬបួននាក់។

គ្រួសារកូនភ្លោះ៣ទាំងពីរគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋខ្វះខាត់

គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ហើយតែងចាត់តំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ

ចែកជូនផ្ទាល់គ្រួសារសម្រាលបានទារកភ្លោះបីនាក់ ដើម្បីជួយសម្រាលការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕

ដកស្រង់ពី៖ Fresh News