Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអបអរសាទរចំពោះ សម្តេចដែលទទួលគោរមងារ

  • Print

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលបានអបអរសាទរចំពោះ សម្តេចដែលទទួលគោរមងារថ្មី។

តាមរយៈសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពថ្លែងអំណរគុណជាអនកប្បការ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសារលិខិតអបអរសាទរចំពោះនាងខ្ញុំ ប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះ រាជទានគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតដល់នាងខ្ញុំ ជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី»។

សារលិខិតអបអរសាទររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាឱកាសនេះ គឺជាការលើកទឹកចិត្តចំពោះ រូបនាងខ្ញុំ ក្នុងការបំពេញកិច្ចការងារដឹកនាំរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិដ៏មានសារៈសំខាន់ក្នុងការបមើ ជាតិ មាតុភូមិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

នាងខ្ញុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុមនុស្សធម៌ និងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពរស់ នៅកាន់តែល្អប្រសើរ សំដៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយចីរភាព ជាដរាបតទៅ។

ជាថ្មីម្តងទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖ Fresh News