ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំមួយនៅសាលប្រជុំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
- Details
- Category: National News
លោកអ្នកនាងជាទីគោរព ! នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកកិច្ចកិច្ចប្រជុំ មួយនៅសាលប្រជុំ អគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់វិទ្យុ ដើម្បីរកគន្លឹះ ក្នុងការផ្តល់ព័ត៌មាន និងការផលិតកម្មវិធី ប្រកបដោយគុណភាព ដើម្បីឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ ដែលចង់ដឹងពីសភាព ការណ៍ប្រទេសជាតិ និងព័ត៌មានទាន់ហេតុការណ៍ ។
មានប្រសាសន៍ នៅខណៈនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ លើការផ្សាយដោយដក ស្រង់ប្រសាសន៍ ច្បិចយកតែខ្លឹមសារ សំខាន់ៗមកផ្សាយ ជៀសវាងចាក់ ទាំងស្រុងៗដែល ធ្វើឱ្យប្រាជាពលរដ្ឋ ពិបាកនឹងយល់ នេះសម្រាប់ខាង នាយកដ្ឋានព័ត៌មាន ។ ដោយឡែកសម្រាប់ នាយកដ្ឋានផលិត កម្មវិធីវិញ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យចេះ ផលិតកម្មវិធី ដែលទាក់ទាញអ្នកស្តាប់ ហើយត្រូវចេះជូន ព័ត៌មានទៅប្រិយ មិត្តអ្នកស្តាប់ ថាម៉ោងណាមាន ផ្សាយអីជាដើម ។
ចំពោះកម្មវិធី សិល្បះបូរាណវិញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្រេចឱ្យចាក់ ផ្សាយនៅក្នុងម៉ោង ៨យប់ក្រោយ ព័ត៌មានវិញ ។ មួយវិញទៀត ដើម្បីពង្រីកវិសាលភាព នៃការផ្សាយរបស់វិទ្យុ ជាតិវត្តភ្នំ FM 105.70MHz ឯកឧត្តមរដ្ឋមន្ត្រី បានសម្រេចថា នឹងប្រគល់ម៉ាសីុន ផ្សាយកម្លាំង 30KW ក្នុងពេលឆាប់ៗ ដើម្បីបម្រើការផ្សាយ ។ អង្គប្រជុំបានបិទបញ្ចប់ នៅវេលាម៉ោង ១២ម៉១៥នាទី ។
ដកស្រង់ពី ៖ អគ្គនាយកដ្ឋានវិទ្យុជាតិ