លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ផ្តល់សម្ភារៈសិក្សា ដល់ សិស្សក្រីក្រ ២២០នាក់ នៅចំការខ្នុរ
- Details
- Category: National News
ព្រះសីហនុ៖ មេឃុំកែវផុស លោក នងឌី ណារ៉ា នៅរសៀលថ្ងៃទី២២ ខែឧសភា នេះ បានអំណោយ ជាអង្ករ ប្រភេទវីតាមីន ចំនួន ៦៨០ គីឡូក្រាម របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត័មាន និងក្រមារសារ៉ុង ចំនួន ៤០កញ្ចប់ និងសម្ភារៈសិក្សា ចំនួន ២២០កញ្ចប់ របស់បងប្អូន សង្គមហ្វេសប៊ុក តាមរយៈលោក ព្រំ សាន្ត យកទៅប្រគល់ជូន ប្រជាពលរដ្ឋ សិស្សានុសិស្ស ចំនួន ២២០នាក់ នៅចំណុចចំការខ្នុរ ភូមិឫទ្ធី២ ឃុំកែវផុស ។
បើតាមលោក ណងឌី ណារ៉ា បានបញ្ជាក់ថា អំណោយដែល នៅសល់ប៉ុន្មាន ពីការផ្តល់ជូននេះ នឹងយកទៅ ចែកជូន គ្រួសារក្រីក្រ សិស្សក្រីក្រ នៅ សាលាចំការខ្ញី ភូមិឫទ្ធី២ ជាបន្តទៀត ក្នុងនាមអាជ្ញាធរ ឃុំកែវផុស លោកសូមគោរព ថ្លែងអំណរគុណ ដល់ លោករដ្ឋមន្រ្តី ខៀវ កាញ្ញារីទ្ធ និងបងប្អូន បណ្តាញសង្គម ហ្វេសប៊ុក ទាំងអស់ ជាពិសេស លោក ព្រំ សាន្ត ដែលបាន ចែករំលែក នូវអំណោយ ដល់ប្រជាពលរដ្ឋ ឃុំកែវផុស ៕
ដកស្រង់ពី៖ដើមអម្ពិល