Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹទ្ធសភា​ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងឲ្យយោបល់ លើសេចក្តីស្នើវិសោធនកម្មច្បាប់ គណបក្សនយោបាយ និងរបៀបវារៈ២ផ្សេងទៀត

  • Print

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងឲ្យយោបល់លើ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ និងរបៀបវារៈ២ផ្សេងទៀត។

 កិច្ចប្រជុំពេញអង្គនេះ ត្រូវបានធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សម្រាប់របៀបវារៈក្នុងកិច្ចប្រជុំព្រឹទ្ធសភាពេញអង្គពេលនេះ រួមមានដូចខាងក្រោម៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្ស នយោបាយ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ។
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនើជី II ឯ.ក។
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន៕

ដកស្រង់ពី៖FRESH NEW