កង់ចំនួន ៤០០ គ្រឿងជាអំណោយ របស់អង្គការ កុគីសៃ KJO ប្រទេសជប៉ុន និង កង់ ២០ គ្រឿងទៀត រួមជាមួយសំភារះសិក្សា ថវិកា និងអាហារបំប៉នសុខភាព ប្រគល់ជូនដល់សិស្សានុសិស្ស ក្រីក្រ និងកុមារកំព្រា ចំនួន ៤២០ នាក់ ក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ
- Details
- Category: National News
កង់ចំនួន ៤០០ គ្រឿងជាអំណោយ របស់អង្គការ កុគីសៃ KJO ប្រទេសជប៉ុន និង កង់ ២០ គ្រឿងទៀត រួមជាមួយសំភារះសិក្សា ថវិកា និងអាហារបំប៉នសុខភាព ជាអំណោយ របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ត្រូវបានធ្វើពិធី ប្រគល់ជូនដល់សិស្សានុសិស្ស ក្រីក្រ និងកុមារកំព្រា ចំនួន ៤២០ នាក់ មកពី ៣ សាលាបឋមសិក្សា ក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។