Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ សែន ទស្សនា វិទ្យាស្ថាន ស្រាវជ្រាវ រចនាយន្តហោះ នៅទីក្រុងសៀងហៃ

  • Print

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានទស្សនា វិទ្យាស្ថានរចនាយន្តហោះ ក្នុងទីក្រុងសៀងហៃ នៃសាធារណរដ្ឋ ប្រជាមានិតចិន។

បើយោងតាមទូរទស្សន៍ជាតិកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤បានឲ្យដឹងថា បើតាមការអះអាង ពីប្រធានផ្នែក នៃវិទ្យាស្ថាន ស្រាវជ្រាវរចនា យន្តហោះ បានឲ្យដឹងថា វិទ្យាស្ថាននេះ ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន អនុញ្ញាតិឲ្យធ្វើការ សាងសង់ នៅចំកណ្តាលទីក្រុង សៀងហៃ ដោយបានដាក់ឲ្យដំណើរការ ជាផ្លូវការតាំងពីឆ្នាំ២០០៨ ដែលមានបុគ្គលិកបំរើការ នៅការិយា ល័យ កណ្តាលជាង ៣ពាន់នាក់ និងមានសាខា នៅតាមទីកន្លែង ប្រតិបត្តិជាច្រើនម៉ឺននាក់។

មជ្ឈមណ្ឌល កណ្តាល នៃវិទ្យាស្ថាន ស្រាវជ្រាវនេះ មានភារកិច្ចធ្វើការសិក្សាស្រាវជ្រាវ ទៅលើរបកគំហើញថ្មី នៃ ប្រព័ន្ធ បច្ចេកវិទ្យាយន្តហោះ ក្នុងសម័យកាល ទំនើប ពិសេសសិក្សាទៅលើ សោភណភាពយន្តហោះ ប្រព័ន្ធការពារសុវត្តិភាព ប្រព័ន្ធទិន្នន័យសម្ភារៈបរិក្ខារ សំរាប់បំរើសេវា អតិថិជន រួមទាំងរចនាសម្ព័ន្ធ ដទៃទៀត ដែល ជាសេចក្តីត្រូវការ របស់មនុស្សសម័យទំនើប៕