Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង មេបញ្ជាការ អ ហ ខេត្តកំពង់ចាម

  • Print

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤នេះ នៅទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម មានប្រារព្ធពិធីបំពាក់ ឋានន្តរសក្តិ និងប្រកាសតែងតាំង ផ្លាស់ប្តូរមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម។

ពិធីនេះមានការចូលរួមជា អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍  សៅ  សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ត្រី វ៉ា  សារិទ្ធ ពីមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម ផ្លាស់ទៅកាន់ជា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ហើយតែងតាំង លោកវរសេនីយ៍ឯក សោ សាវឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង ជាមេបញ្ជាការ អ ហ ខេត្តកំពង់ចាមវិញ និងតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ត្រី ៕