Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា២៨៩នាក់ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសជាតិវិញ ក្រោយបញ្ចប់បេសកកម្ម នៅអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង

  • Print

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ទទួលកងកម្លាំងរក្សា សន្តិភាពកម្ពុជា ចំនួន២៨៩នាក់ ដែលធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្ម របស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។

ពិធីទទួលការនិវត្តន៍របស់កង កម្លាំងរក្សាសន្តិភាពភាពកម្ពុជានេះ ធ្វើឡើងនៅមូលដ្ឋានទ័ព អាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា យ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍នេះ មានកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ មកពីប្រទេសអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ ចំនួន៧៣នាក់ ពីប្រទេសស៊ូដង់ខាងត្បូង៕

\

ដកស្រង់ពី៖ Fresh News