Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ដ្រី បញ្ជាឱ្យរឹបអូសយកដី អតីតផ្ទះ ដាប ឈួន មកដាក់ជាសម្បត្ដិរដ្ឋវិញ

  • Print

ភ្នំពេញ៖ ទីតាំងដីអតីត ផ្ទះស្ដេចត្រាញ ដាប ឈួន ដែលជាមជ្ឈមណ្ឌលជាតិយុវជន កម្ពុជា នៅក្នុងខេត្ដសៀមរាប ហើយត្រូវ បានក្រសួងអប់រំ ឃុបឃិតគ្នា លក់ឱ្យឈ្មួញ កាលពីឆ្នាំ២០១០ នោះ ឥឡូវត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យរឹបអូសយកមកធ្វើជាសម្បត្ដិ របស់រដ្ឋវិញហើយ ដោយរដ្ឋសម្រេចប្រគល់ ដីនៅទីតាំងផ្សេង ទៅឱ្យក្រុមហ៊ុនដែលបាន ទិញកាលពីកន្លងមក ។

ប្រភពព័ត៌មានពីមន្ដ្រីជាន់ខ្ពស់ នៅខេត្ដ សៀមរាបមួយរូប បានបង្ហើបឱ្យដឹងថា ការសម្រេចរបស់ នាយករដ្ឋមន្ដ្រី ខាងលើនេះ គឺ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ដោយបានបញ្ជាឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ចុះទៅ ត្រួតពិនិត្យមើល លើករណីនេះ ដើម្បីរឹប អូសយកដីអតីតផ្ទះ ដាប ឈួន ខាងលើនេះ មកដាក់ជាសម្បត្ដិរដ្ឋវិញ ។

សូមបញ្ជាក់ថា ទីតាំងដីអតីតផ្ទះស្ដេច ត្រាញ ដាប ឈួន ដែលមានទំហំ១៥.៣៣៤ ម៉ែត្រការ៉េ នៅជាប់នឹងដងផ្លូវ ទៅប្រាសាទ អង្គរវត្ដ ដែលគេចាត់ទុកថា ជាតំបន់ដីថ្លៃ បំផុតនៅខេត្ដសៀមរាប ត្រូវបានរដ្ឋមន្ដ្រី ក្រសួងអប់រំសម័យឯកឧត្តម អ៊ឹម សិទ្ធី ធ្វើការ ដោះដូរ ទៅឱ្យក្រុមហ៊ុន ឯកជនមួយឈ្មោះ J & R អ៊ិន ផតខនត្រាក់សិន ជាថ្នូរមកវិញ ក្រុមហ៊ុនបានឱ្យដី និងធ្វើការសាងសង់ អគារ ឱ្យមកក្រសួងអប់រំវិញ ដែលមានទីតាំងស្ថិតនៅក្នុងបុរីរដ្ឋបាល សាលាខេត្ដ សៀមរាប ដែលមានចម្ងាយប្រមាណ ២០ គីឡូ ម៉ែត្រ ពីទីរួមខេត្ដស្ថិតក្នុងស្រុកប្រាសាទ បាគង ខេត្ដសៀមរាប។ ការដោះដូរនេះត្រូវ បានគេដឹងថា គឺ ធ្វើឡើងតាមសេចក្ដីសម្រេច ប្រកាសរបស់ ក្រសួងអប់រំយុវជន និងកីឡា លេខ ១៣៦៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ចុះហត្ថលេខាដោយ ឯកឧត្តម អ៊ឹម សិទ្ធី ជារដ្ឋមន្ដ្រី ។

ការសម្រេច ប្ដូរទីតាំងដីអតីតផ្ទះ ដាប ឈួន ទៅឱ្យក្រុមហ៊ុនឯកជន ដែលកាលណោះ គេចាត់ទុកថា ក្រសួងអប់រំ យកឆ្នាំងមាស  ទៅដូរយកឆ្នាំងដី កំបែកកំពុក បានធ្វើឱ្យមាន ការរំជើបរំជួលពេញខេត្ដ សៀមរាប រហូត ដល់មានអ្នកដើរ បោះត្រាក់ប្រឆាំង ដោយ សារតែមានមន្ដ្រី និងមជ្ឈដ្ឋានជាច្រើនធ្វើ ការជំទាស់ដោយទី១ មតិភាគច្រើនគេចាត់ ទុកថា ទីតាំងអតីតផ្ទះ ដាប ឈួន នេះគឺ ពាក់ព័ន្ធទៅនឹង ប្រវត្ដិសាស្ដ្រកម្ពុជា ដែល រដ្ឋាភិបាលត្រូវតែធ្វើការថែរក្សា និងអភិរក្ស ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានដឹង និងទី២ គេមិនពេញចិត្ដទៅនឹង គម្រោងការផ្លាស់ប្ដូរ ដែលតាមប្រភពព័ត៌មានគេ បានបង្ហើបឱ្យដឹងថា ការដោះដូរខាង លើនេះ រដ្ឋទទួលបានថវិកាប្រមាណតែពី ៥០ម៉ឺនទៅជាង ៧០ ម៉ឺនដុល្លារតែប៉ុណ្ណោះ ខណៈដែលកាលណោះដីអតីតផ្ទះដាប ឈួន ខាងលើនេះ មានតម្លៃខ្ទង់ ១០ លានដុល្លារ ហើយបើគិត មកដល់បច្ចុប្បន្ននេះត្រូវបាន គេវាយតម្លៃថា បើគិតតាមហាងឆេងដីនៅ តំបន់ ខាងលើ គឺមានតម្លៃមិនក្រោមពីជាង ៣០លានដុល្លារនោះឡើយ ។ ដូច្នេះហើយ ទើបគេចាត់ទុកថា ការ ដោះដូរដែលស្ទើនឹង ស្មើឱ្យគេទទេនេះ គឺជាការឃុបឃិតគ្នាពុក រលួយ លេបត្របាក់ ទ្រព្យសម្បត្ដិរដ្ឋជា ប្រព័ន្ធ ដែលប្រព្រឹត្ដឡើង ដោយមន្ដ្រីខិលខូចមួយចំនួន ។

ឥឡូវនៅពេលដែលគេដឹងថា ប្រមុខ រាជរដ្ឋាភិបាល សម្រេចរឹបអូសយកដី អតីតផ្ទះ ដាប ឈួនខាងលើ នេះ មកធ្វើជាទ្រព្យ សម្បត្ដិរបស់រដ្ឋវិញ មជ្ឈដ្ឋានទូទៅ ជាពិសេស អ្នកខេត្ដសៀមរាប បានសម្ដែងនូវ ការអបអរ គាំទ្រនូវចំណាត់ការ ខាងលើនេះ ហើយក៏ មានអ្នកខ្លះ ចង់ឱ្យមានធ្វើការ ស្រាវជ្រាវវែក រកមុខ មន្ដ្រីពុករលួយ ដែលឃុបឃិតគ្នាលក់ ទ្រព្យសម្បត្ដិរដ្ឋ ខាងលើនេះ ដើម្បីធ្វើការ ផ្ដន្ទាទោសតាមច្បាប់ទុក ជាគំរូ និងជាការ ព្រមានសម្រាប់មន្ដ្រីខិលខូច ផ្សេងៗទៀត ផងដែរ ៕

ប្រភព៖ គេហទំព័រ ដើមអម្ពិល