Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រី ការបរទេសជប៉ុនថា រូបមន្តរើស គជប ២ ភាគ ៣ ជារូបមន្ត បំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា

  • Print

ភ្នំពេញ៖ ក្នុងទិវាមច្ឆជាតិ ថ្ងៃ១កក្កដា នៅអាងទឹកក្តុល ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ទី១កក្កដានេះ សម្តេច ហ៊ុន សែន បានប្រកាសថា ក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី៣០ មិថុនាម្សិលមិញ សម្តេច បានពិភាក្សា អំពីនយោបាយជាប់គាំង ក្រោយការបោះឆ្នោត នៅកម្ពុជា។

សម្តេច លើកឡើងថា មានដំណោះស្រាយពីរ គឺទី១- បើគណបក្សប្រឆាំង ចូលរដ្ឋសភា នោះយើងស្វាគមន៍ តែបើគណបក្សប្រឆាំង មិនចូលទេ យើងនឹងដំណើរការ របៀបនេះ រហូតដល់ការបោះឆ្នោត ឆ្នាំ២០១៨ ហើយកំណែទម្រង់ នៃការបោះឆ្នោត យើងនៅតែបន្តធ្វើ បើទោះបីជាមិនមានជំនួយ ពីបរទេសក៏ដោយ។ រីឯការបោះឆ្នោត នឹងធ្វើទៅតាមកំណែទម្រង់នោះ គឺរំកិលពីអាណត្តិមុន មកបោះឆ្នោត នៅខែកុម្ភៈ ឆ្នាំ២០១៨។

សម្តេច ហ៊ុន សែន បានបន្តថា សម្តេចបានប្រាប់ទៅ រដ្ឋមន្ត្រីការបរទេសជប៉ុន រួចហើយថា គណបក្សប្រឆាំង បានទាមទារ ការជ្រើសរើស សមាជិក គជប តាមសំឡេង ២ ភាគ ៣។ តែការទាមទារសំឡេង ២ ភាគ ៣ នោះ វានឹងបំផ្លាញ ប្រជាធិបតេយ្យ នៅកម្ពុជា។ វានឹងសំលាប់ ប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែ ការជាប់គាំង គជប តាមសំឡេង ២ ភាគ ៣ ហើយធ្វើឲ្យ ជាប់គាំងអ្វីទាំងអស់។ សម្តេច ហ៊ុន សែន ក៏បានព្រមានបន្ថែមថា បើសិនជាគណបក្សប្រឆាំង ចង់ធ្វើបាតុកម្ម! សាកមើលទៅ! ព្រោះគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកគាំទ្រដែរ។

ពីមុនសម្តេច បានឃាត់ មិនឲ្យមានបាតុកម្មតបត តែពេលនេះ បើគណបក្សប្រឆាំង ហ៊ានធ្វើបាតុកម្ម សម្តេច លែងឃាត់អ្នកគាំទ្រ រដ្ឋាភិបាលគណបក្ស ប្រជាជនកម្ពុជា ធ្វើបាតុកម្មតប នឹងគណបក្សប្រឆាំងហើយ។ សុទ្ធតែជា ឆន្ទៈរាស្ត្រដូចគ្នា ហើយគណបក្ស ប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើនជាង គណបក្សប្រឆាំងទៅទៀត។ អំពីការបង្កើត ទូរទស្សន៍សម្រាប់ គណបក្សសង្គ្រោះជាតិវិញ ក៏ត្រូវបាន សម្តេចហ៊ុនសែន បញ្ជាក់ថា គណបក្សប្រឆាំង ចង់បានទូរទស្សន៍មួយ ដែលឯករាជ្យ មិនស្ថិតនៅក្រោម ច្បាប់សារព័ត៌មាន គឺទាល់តែទៅបង្កើត នៅឋានព្រះច័ន្ទ ព្រោះប្រទេសណា ក៏មានច្បាប់ដែរ។ សម្តេចហ៊ុនសែន ក៏បានព្រមាន គណបក្សប្រឆាំងថា នៅកម្ពុជា មិនអាចបង្កើត តំបន់អប្បគមន៍បានទេ ហើយបើចង់សាក លើកអង់តែន បង្កើតទូរទស្សន៍នោះ មើលទៅ៕


ប្រភព៖ CEN