Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ពានអាកាស ស្ទឹងមានជ័យ នឹងដាក់ឲ្យធ្វើ ដំណើរឆ្លងកាត់ នៅថ្ងៃទី៣១ ខែកក្កដានេះ

  • Print

ភ្នំពេញ៖ សមិទ្ធផលថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកដាក់ឲ្យ ប្រជាពល រដ្ឋកម្ពុជា ធ្វើដំណើរឆ្លងកាត់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះហើយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចំណាយពេល សាងសង់ ២០ខែ។

លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះថា ស្ពានអាកាសស្ទឹងមានជ័យ សាងសង់រួចរាល់ ៩៨ ភាគរយហើយ។ ស្ពានអាកាសទី៣ ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានសាងសង់រួចរាល់ មុនកាលកំណត់ ៨ខែ ដោយពីការជំរុញពី អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏ដូចជាមន្រ្តីមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានី។

លោក ស៊ាំ ពិសិដ្ឋ បានឲ្យដឹងផងដែរថា សមិទ្ធិផលដ៏ថ្មីសន្លាង និងល្អប្រណីតកើតចេញពីកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជានេះ នឹងជួយឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅ រាជធានីភ្នំពេញ លែងរអ៊ូរទាំ ចំពោះការកកស្ទះ ចរាចរណ៍ នាំឲ្យខាតពេលវេលានៅតំបន់ ស្ពានស្ទឹងមានជ័យនេះទៀតហើយ។

ស្ពានអាកាសស្ទឹងមានជ័យ បានបើកការដ្ឋានសាងសង់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាព សម្តេច តេជោ ហ៊ុន សែន។ ស្ពានអាកាសស្ទឹងមានជ័យ ដំណើការសាងសង់ ដោយក្រុមហ៊ុនវិនិយោគ ICOC ក្នុងតម្លៃទឹក ប្រាក់ប្រមាណ ១៩លានដុល្លារ។

បើតាមការបញ្ជាក់ពីលោក ស៊ាំ ពិសិដ្ឋ នៅថ្ងៃបើកដាក់ឲ្យដំណើរការ សមិទ្ធផលស្ពានអាកាស ស្ទឹងមានជ័យនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបើក ការដ្ឋានសាងសង់ស្ពាន អាកាសពីរកន្លែងទៀត នៅចំណុចភ្លើងស្តុប សាលាតិចណូ និងភ្លើងស្តុបផ្សារដីហ៊ុយ ព្រមទំាងសាងសង់ ផ្លូវក្រោមដីមួយកន្លែង នៅភ្លើងស្តុប BKC កាណាឌីយ៉ា៕

ប្រភព៖ គេហទំព័រ ដើមអម្ពិល