Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជានុរាស្រ្ត ២ម៉ឺននាក់ នឹងចូលរួម ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

  • Print

ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែង នៅក្នុងកិច្ចប្រជុំ មួយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ថានឹងមានអ្នកចូលរួម ២ម៉ឺននាក់ ដើម្បីដង្ហែ និងតម្កល់ ព្រះបរម អដ្ឋិព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១១ កក្កដា ខាងមុខនេះ។

ឯកឧត្តម បានបន្តថា ព្រះរាជពិធីដង្ហែ ព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋ នឹងមានប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ ចូលរួមប្រមាណ ២ ម៉ីននាក់ ដើម្បីយកទៅតំកល់ក្នុង ព្រះបរមចេតីយ៍ នៃព្រះវិហារ ព្រះកែវមរកត ។

បើតាម គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីដង្ហែ និងតម្កល់នេះ មានរយៈពេល ៣ថ្ងៃគឺចាប់ពី១០ ដល់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។

កាលបរិច្ឆេទ នៃព្រះរាជពិធីបុណ្យមាន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៤ ពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ពិធីបង្សុកូល និងរាប់បាត្រ នៅមុខព្រះបរមរាជវាំង ដោយ ក្រសួងធម្មការ និងសាសនា ជាអ្នកចាត់ចែងរៀបចំ។ ថ្ងៃទី១១ ខែ កក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅ ព្រះចេតិយ នៃបរិវេណព្រះវិហារ ព្រះកែវមរកត សម្រាប់ ប្រារព្ធព្រះរាជពិធីបុណ្យ ទៅតាមព្រះរាជ ប្បវេណីជាតិ និងពិធីសាសនា។ ក្នុងរយៈពេល ១ថ្ងៃ នៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរព ព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធី បាញ់កាំភ្លើងធំ នៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។

អ្នកចូលរួមដើរ ដោយថ្មើរជើងចាប់ពី ចំណុចផ្តើមពីទ្វារជ័យ បត់ឆ្វេងតាមមហាវិថី សុធារស បត់ឆ្វេងតាម វិថីសម្តេច ព្រះធម្មលិខិត អ៊ុក បត់ឆ្វេង តាម មហាវិថីព្រះនរោត្តម ព័ទ្ធខាងលិច វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថី សម្តេច ព្រះសីហនុ បត់ឆ្វេង តាមមហាវិថី សម្តេច សុធារស និងចូលព្រះឧបោសថរតនារាម តាមទ្វារធំខាងកើត ។

ពេលវេលា នៃការបញ្ចុះ ក្នុងព្រះចេតិយ នឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៦ព្រឹក តាមកម្មវិធីសាសនា និងតាមការសព្វព្រះរាជហឫទ័យ របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕