អ្នកបង្កើត TikTok គ្រោងនឹងផលិតស្មាតហ្វូនខ្លួនឯង
- Details
- Category: Other News
ByteDance ឬ Beijing ByteDance Technology Co Ltd ជាក្រុមហ៊ុនដែល បានបង្កើតកម្មវិធីវី ដេអូខ្លីដ៏ពេញនិយម TikTok ត្រូវបានគេដឹងថា គ្រោងនឹងផលិតស្មាតហ្វូន ថ្មីមួយដោយខ្លួនឯង។
នាយកប្រតិបត្តិ TikTok លោក Zhang Yiming បានឲ្យដឹងថា វាជាក្ដីស្រមៃដ៏សែនឆ្ងាយ របស់យើង ដែលចង់បង្កើត ឧបករណ៍ផ្ទាល់ខ្លួន។ យើងដឹងថាវាពិបាកទៅរួច តែឥឡូវនេះក្ដីស្រមៃ នោះកាន់តែកៀកហើយ។
ទោះជាយ៉ាងណា រូបរាងស្មាតហ្វូន និងទីតាំងត្រូវប្រកាសចេញ ផ្លូវការនៅមិនទាន់ ដឹងនៅឡើយទេ ក៏ប៉ុន្តែយោងតាម ប្រភពព័ត៌មានជិតស្និទ្ធរាយការណ៍ថា TikTok បានស្នើសុំប័ណ្ណប៉ាតង់ស្មាតហ្វូន រួចរាល់ហើយ។ ដូចនេះ រូបរាងស្មាតហ្វូន TikTok បែបម៉េច សូមរង់ចាំមើលទាំងអស់គ្នា៕
ដកស្រង់ពី៖ Sabay