OnePlus បញ្ចេញកំណែអាប់ដេត OxygenOS 9.5.4 ថ្មី ជួសជុលបញ្ហាមួយចំនួនលើ OnePlus 7 Pro
- Details
- Category: Other News
ប៉ុន្មានថ្ងៃមុននេះ មានប្រភពពីបរទេស បានបង្ហាញអោយឃើញ ពីបញ្ហា Error មួយចំនួន ទៅលើស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន OnePlus ម៉ូឌែល OnePlus 7 ពាក់ព័ន្ធនឹងការប៉ះបញ្ហា លើអេក្រង់
ពេលបើកចូលកម្មវិធី។ យ៉ាងណា គេក៏ថតការឆ្លង Error នោះ បង្ហោះចូលទៅកាន់ YouTube និងផ្ញើរជា Report អោយខាង OnePlus ដើម្បីស្វែងរកកំហុស និងដោះស្រាយដល់ ពួកគេ ផងដែរ។
មិនបង្អង់យូរឡើយ ក្រោយពេលទទួលបាន របាយការណ៍នេះភ្លាម ខាងបច្ចេកទេស OnePlus ក៏បានដុតដៃដុតជើង បញ្ចេញកំណែអាប់ដេត OxygenOS ថ្មី ជំនាន់ 9.5.4 សម្រាប់ដាក់អោយ OnePlus 7 Pro ដើម្បីតម្លើងជាផ្លូវការ។ ជាការពិតណាស់ សម្រាប់ OxygenOS 9.5.4 នេះ គឺចេញមក ដើម្បីដោះស្រាយបញ្ហា លើទូរសព្ទ OnePlus 7 Pro មួយចំនួន ដែលមានការឆ្លង ឬ Error នៅពេលប៉ះបញ្ជាអេក្រង់, បញ្ហាសំលេងយឺត (ស្តាប់ចូលក្នុងកាស Bluetooth) ជាងសកម្មភាពពិត ពេលលេងហ្គេម និងបញ្ហាបន្តិចបន្តួចផ្សេងៗ។ យ៉ាងណា វាក៏ជួយបង្កើនលឿនដាស់អេក្រង់, បង្កើនគុណភាពកាមេរ៉ា OnePlus 7 Pro លើមុខងារ HDR និង Low Light អោយកាន់ល្អ ប្រសើរជាងមុន និងជួយកែសម្រួលបញ្ហាខ្លះ លើផ្នែកកាមេរ៉ា ផងដែរ។
អញ្ចឹង នេះគឺជាដំណោះស្រាយមួយ សម្រាប់ម្ចាស់ស្មាតហ្វូន OnePlus 7 Pro ណាដែលកំពុងជួបបញ្ហា ដូចខាងលើ ដោយប្រិយមិត្ត អាចចូលទៅកាន់ Settings > About Phone > Update ដើម្បីធ្វើការអាប់ដេត។ យ៉ាងណា វាក៏មានការបន្ថែម ចំនុចថ្មីៗ ដែលខាង OnePlus បានដាក់ចេញ សម្រាប់ជូនដល់អតិថិជន របស់ខ្លួនផងដែរ ជាពិសេសលើ ផ្នែកកាមេរ៉ានោះ។
ដកស្រង់ចេញពីCamborReport