Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះ​ទៀត​បាត់! ប៊ុត សីហា ទើប​ចេញ​វីដេអូ​ចម្រៀងថ្មី​ទៀត​ហើយ អ្នក​គាំទ្រ​ពោល​សរសើរ​មិន​ដាច់

  • Print

អតីតតារាចម្រៀងហង្សមាស ប៊ុត សីហា បានបន្តចេញបទចម្រៀង បន្តបន្ទាប់បើទោះ មិនសូវបានញឹកញាប់ ប៉ុន្តែបទរបស់តារាចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះ មួយបទៗ ពិតជាពីរោះ និងចាក់ដោតខ្លាំង យុវវ័យដែលកំពុងមានស្នេហាតែម្ដង។

ជាក់ស្ដែងដូចបទ "បងមិនទាន់ចាស់ទេ" ទើបតែចេញប៉ុន្មានថ្ងៃមុននេះ។ បទ "បងមិនទាន់ចាស់ទេ" របស់ ប៊ុត សីហា ចេញក្រោមផលិតកម្ម មរតកមេឌា រៀបរាប់ពីចំណងស្នេហ៍របស់គូសង្សារមួយគូ ដែលពីដើមឡើយ ស្រឡាញ់គ្នាល្អូកល្អិនណាស់ ប៉ុន្តែចុងក្រោយខាងស្រី បានសម្រេចដើរចេញ ធ្វើឲ្យខាងប្រុស រស់នៅទូលទុក្ខ ផ្ដុំដោយវិប្បដិសារី ស្រែកអង្វរឲ្យម្ចាស់ជីវិតវិលត្រឡប់មកវិញ ព្រោះរូបគេ ពិតមិនអាចរស់បានដោយគ្មាននាងឡើយ។

ប្រិយមិត្តជាច្រើនដែលបានស្ដាប់បទថ្មីរបស់តារាចម្រៀងរូបនេះហើយ សុទ្ធតែពោលថា បទថ្មីមួយនេះ ពិតជាចាក់ដល់បាតនៃបេះដូងរបស់ពួកគេ និងថា ពួកគេស្រឡាញ់បទមួយនេះខ្លាំងណាស់។ បទ "បងមិនទាន់ចាស់ទេ" គឺជាបទថ្មី បន្ទាប់ពីបទ “ផ្លូវទាល់” "យើងលែងជាស្នេហាហើយ" និងបទ "គ្មានអ្នកណា កែចិត្តបងទេ" ដែលសុទ្ធបទពីរោះ និងទទួលបានការគាំទ្រខ្លាំង។

ដកស្រង់ពី៖ Sabay