ដល់បាត់ហើយ Boostrong ចុងសប្ដាហ៍នេះ លេងសុទ្ធស្រីស្អាតតាហ្មងហើយ ទាំងខ្មែរ-ទាំងថៃ!
- Details
- Category: Other News
កាន់តែពិសេស ហើយអស្ចារ្យជាងការប្រគំតន្ត្រីនាសប្ដាហ៍កន្លងមក សម្រាប់សប្ដាហ៍ទី១នៃខែកក្កដានេះ កម្មវិធីប្រគំតន្ត្រី “Boostrong Music On Fire" នឹងស្វាគមន៍បេសកកម្មខែថ្មី ជាមួយនឹងវត្តមានរបស់ តារាស្រីស្អាតទាំងខ្មែរ ទាំងថៃតែម្ដង។
ការបង្ហាញវត្តមានតារាចម្រៀងប្រុសស្រីទាំងខ្មែរ និងថៃនេះ ពួកគេនឹងរួមគ្នាអង្រួនឆាកកម្មវិធី ផ្ដល់ជូននូវបទពិសោធថ្មី នៃការកម្សាន្តរីករាយឥតដែនកំណត់តែម្ដង។ ភ្លេងក៏ពីរោះរណ្ដំ ឯចម្រៀងក៏ទាន់សម័យ មានលាយឡំគ្នាចម្រុះចង្វាក់ គ្រប់រស់ជាតិ ទាំងបទខ្មែរ និងថៃ គឺជាបែបផែន នៃកម្មវិធីកម្សាន្តថ្មីប្លែក កាន់តែទាក់ទាញ ហើយញាំងបរិយាកាសកម្មវិធី កាន់តែកក្រើកខ្លាំងជាងពេលមុនៗថែមមួយកម្រិតទៀត។
តារាក្នុងដួងចិត្តអ្នកគាំទ្រដែលនឹងចូលខ្លួនមកអង្រួនបេះដូងរបស់អ្នកទស្សនាគ្រប់គ្នាដល់ឆាកតន្ត្រី “Boostrong នៅឯស្ថានីយទូរទស្សន៍ PNN ព្រែកព្នៅនាសប្ដាហ៍នេះមានដូចជា កញ្ញា ប៉ាច គីមមួយ លោក វង្ស តារារតនា កញ្ញា វីអាយ វីវាយ កញ្ញា បេប៊ី និងតារាចម្រៀងថៃ គឺកញ្ញា Wonderframe ថែមទៀត។ ចង់ដឹងទេ ថាតើជំនួបរវាងតារាចម្រៀងខ្មែរ និងថៃអាចធ្វើអោយបេះដូងអ្នកចូលរួមទស្សនាកម្មវិធីផ្ទាល់រីកធំប៉ុណ្ណា? រំភើបហើយញាប់ញ័រចិត្តកម្រិតណា? សប្បាយ ហើយអស្ចារ្យយ៉ាងណា?
សូមកុំភ្លេចចូលរួមស្រែកហ៊ោកញ្ជ្រៀវពេញមួយទំហឹងតាមចង្វាក់ភ្លេងសម័យទំនើបនៅឆាកតន្ត្រី “Boostrong Music On Fire Concert” នៅឯស្ទូឌីយ៉ូ PNN ព្រែកព្នៅ នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដានេះទាំងអស់គ្នាណា៎។ កម្មវិធីប្រគំតន្ត្រីបែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងឈ្នះពានរង្វាន់កម្រិតពិភពលោក ២០១៩ Boostrong។ ផ្សាយផ្ទាល់នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ លើកញ្ចក់ទូរស្សន៍ PNN ចាប់ពីវេលាម៉ោង4:30នាទីល្ងាច តទៅហើយអ្នកគាំទ្រទាំងអស់អាច ចូលរួមទស្សនាដោយសេរីនៅស្ទូឌីយ៉ូ PNNព្រែកព្នៅបានថែមទៀត៕
ដកស្រង់ពី៖ sabay