ប្រទះឃើញផ្ទាំងរូបភាព (Poster) របស់ Huawei Mate X នៅហាងមួយកន្លែងក្នុងប្រទេសចិន បញ្ជាក់ថាវាអាចចេញលក់ឆាប់ៗហើយ
- Details
- Category: Other News
មានមនុស្សជាច្រើនធ្លាប់បានដឹងហើយពីទូរសព្ទបត់របស់ Huawei ដែលវាត្រូវបានប្រកាសកាលពីខែកុម្ភៈកន្លងទៅ ជាមួយរូបរាងប្លែក អេក្រង់ធំ រីឯតម្លៃក៏ថ្លៃខ្លាំងផងដែរ។ Mate X មិនមែន ជាស្មាតហ្វូនបត់ដំបូងនោះទេ ពោលគឺ Galaxy Fold របស់ Samsung ឯណោះទេ
ដែលបានប្រកាសមុនគេ ប៉ុន្តែដោយសារតែមាន បញ្ហាបច្ចេកទេសមួយចំនួន បានកើតឡើង ជាហេតុធ្វើ Samsung ពន្យារពេល ក្នុងការដាក់លក់។
ពិតណាស់ បញ្ហានិងកំហុសមួយចំនួនរបស់ Galaxy Fold បានផ្តល់ឱកាសឲ្យ Mate X ធ្វើការអភិវឌ្ឍន៏ខ្លួន ក៏ដូចជាបញ្ចៀសរាល់ចំណុចខ្សោយ ទាំងនោះមិនឲ្យកើតមាន ហើយកាន់តែពិសេស វាអាចនឹងធ្វើឲ្យផែនការ ក្នុងការលក់ទូរសព្ទបត់ដំបូងគេរបស់ Samsung ត្រូវជួបបញ្ហាកាន់តែច្រើន ដោយសារគូប្រជែងផងដែរ។ ជាក់ស្ដែងក្នុងថ្ងៃនេះ គំនិតខាងលើកាន់តែជិតក្លាយ ជាការពិតហើយ ដោយសារមានហាងមួយ នៅក្នុងប្រទេសចិនបានបង្ហាញ ពីផ្ទាំងរូបភាពមួយចំនួនរបស់ Mate X ប៉ុន្តែមិនបានបញ្ជាក់ ពីកាលបរិច្ឆេទដាក់លក់នោះទេ គ្រាន់តែដឹងបានថា ត្រកូលបត់មាន 5G នេះ កាន់តែខិតជិតក្នុងការបង្ហាញខ្លួន មែនទែនហើយ។
គួរបញ្ជាក់ថា បើតាមសម្តីពីនាយកផ្នែកផលិតផលរបស់ Huawei នៅក្នុងកិច្ចប្រជុំមួយ បានឲ្យដឹងថា Mate X អាចនឹងត្រូវប្រកាសដាក់លក់ នៅចុងខែកក្កដា ឬដើមខែសីហានេះ នៅក្នុងប្រទេសចិន រីឯចំពោះប្រទេសផ្សេងៗ (Global version) អាចនឹងត្រូវប្រកាសលក់ នៅក្នុងខែកញ្ញា នាពេលខាងមុខនេះ។
ដូច្នេះ បើផ្ទាំងរូបភាព (Poster) ខាងលើនេះ ពិតជាមានចេតនា ចង់ប្រាប់ពីការបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះមែន អញ្ចឹងមិនយូរទៀតទេ យើងនឹងបានឃើញវត្តមាន ស្មាតហ្វូនបត់ដំបូងរបស់ Huawei ដាក់លក់ជាផ្លូវការហើយ។ ចាំមើលថាវាមានលក្ខណៈពិសេសបែបណាខ្លះ តើវាអាចធ្វើឲ្យអ្នកដកលុយជាច្រើន ចំនាយលើវាបានទេ?
ដកស្រង់ចេញពីCamborReport