ជាង១៥ឆ្នាំហើយ ទើបចិនសម្រេចិត្តថតរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ក្រោយគេ
- Details
- Category: Other News
ខណៈប្រទេសនានាក្នុងតំបន់បាននាំគ្នាទិញសិទ្ធិ និងថតរឿង “Full House” អស់ហើយនោះ នៅពេលនេះ ទើបផលិតកម្មចិនសម្រេចចិត្តថតរឿងនេះ។
បណ្ដាញព័ត៌មានចិនមួយចំនួនបានរាយការណ៍ថា ខ្សែភាពយន្តភាគកូរ៉េ “Full House” ទើបតែត្រូវបានក្រុមហ៊ុនចិនទិញសិទ្ធិ និងចាប់ផ្ដើមថតឈុតដំបូងៗហើយ។ តួឯកស្រី Han Ji Eun ត្រូវបានសម្ដែងដោយតារាចម្រៀងស្រីកំពុងឡើងកូដ Yang Chao Yue។ ស្រីស្អាតរូបនេះគឺបេក្ខជនជាប់លេខក្នុងកម្មវិធីប្រកួតចម្រៀង Produce 101 របស់ចិន។
រីឯតួ Lee Young Jae ត្រូវបានរ៉ាប់រងដោយតារាប្រុសវ័យក្មេង Xu Wei Zhou។ ទោះបីជាមានមតិមួយចំនួនបានបង្ហាញថា មានចំណាប់អារម្មណ៍លើខ្សែភាពយន្តភាគនេះក៏ដោយ តែមនុស្សជាច្រើនបានរិះគន់ថា អ្នកដឹកនាំរឿងអស់គំនិតហើយទើបទៅទិញរឿងដែលមានជាង១ទសវត្សមកថតវិញ។
មិនត្រឹមតែប៉ុណ្ណោះ រឿងនេះក៏ត្រូវបានប្រទេសក្នុងតំបន់ដូចជាវៀតណាម និងថៃ ទិញថតហើយតាំងពីយូរ ដូចនេះពួកគេក៏មិនសូវមានចំណាប់អារម្មណ៍ទៀតដែរ។ គួរបញ្ជាក់ផងដែរថា រឿង បំណុលផ្ទះជំពាក់ស្នេហ៍ ចាក់ផ្សាយនៅកូរ៉េដំបូងនៅឆ្នាំ២០០៤ និងបានជំរុញកេរ្ត៍ឈ្មោះរបស់ Song Hye Kyo និង Rain ឡើងដល់តារាជួរមុខភ្លាមៗ៕
ដកស្រង់ពី៖ sabay