ទិន ហ្វីបង្ហាញខ្លួនជាមួយសក់ស្កូវពេញក្បាល រាងស្គមស្គាំងខ្លាំង
- Details
- Category: Other News
នេះគឺជាលើកទី១ហើយដែលស្ដេចកំប្លែងហុងកុង Stephen Chow បង្ហាញខ្លួនជាសាធារណៈ ក្រោយពេលលោកបង្ហាញខ្លួន លើកចុងក្រោយដើម្បីផ្សព្វផ្សាយភាពយន្តរបស់ខ្លួន កាលពីដើមឆ្នាំ។
កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ បណ្ដាញព័ត៌មាន QQ បានរាយការណ៍ថា នៅថ្ងៃដដែលខាងលើ មានអ្នកគាំទ្រម្នាក់បានប្រទះឃើញតារាសម្ដែងជើងចាស់ហុងកុង Stephen Chow កំពុងទទួលអាហារនឹងមិត្តភ័ក្ដិរបស់ខ្លួននៅទីក្រុង Shenzhen ប្រទេសចិន។ ប្រភពដដែលបានឲ្យដឹងថា ស្ដេចកំប្លែងហុងកុងនៅតែរក្សាស្ទីលស្លៀកពាក់ដដែល នោះគឺសាមញ្ញ និងគួបផ្សំជាមួយមួក។
QQ បានវាយតម្លៃថា រាងកាយរបស់ ទិន ហ្វីមានសភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកសក់បានប្រែជាស្កូវស្ទើរទាំងស្រុងទៅហើយ រីឯភ្នែកក៏រូងជ្រៅជាងមុនដែរ។ នៅក្នុងអំឡុងពេលចាំបុគ្គលិកហាងចេញមក តារាសម្ដែងរូបនេះមិនបាននិយាយជាមួយមិត្តភ័ក្ដិឡើយ ដោយផ្ដោតតែលើទូរសព្ទ។ ដល់ពេលត្រូវកម្ម៉ង់អាហារទើបលោកទុកទូរសព្ទទៅម្ខាងវិញ។
បណ្ដាញព័ត៌មានជាច្រើនបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យទិនហ្វីមិនបង្ហាញខ្លួនជាយូរនោះគឺមកពី ភាពយន្តចុងក្រោយរបស់លោក King of Comedy ll មិនទទួលបានជោគជ័យដូចការរំពឹងទុក ទើបលោកសម្ងំលាក់ខ្លួនតែម្ដង។ បច្ចុប្បន្នគេមិនទាន់ដឹងពីគម្រោងបន្ទាប់របស់សិល្បករវ័យ៥៧ឆ្នាំនេះនៅឡើយទេ៕
ដកស្រង់ពី៖ Sabay