Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Selena Gomez បង្ហាញស្ទីលសក់ថ្មី

  • Print

នៅរសៀលថ្ងៃទី ២ ខែតុលា គេបានប្រទះឃើញ Selena Gomez ចាកចេញពីស្ទូឌីយោថតចម្រៀងនៅទីក្រុង Los Angeles ដោយមានទឹកមុខសប្បាយរីករាយបំផុត។

គេសង្កេតឃើញថាតារាវ័យ ២៧ ឆ្នាំបានផ្លាស់ប្ដូរម៉ូដសក់ថ្មី ជំនួសឲ្យម៉ូដសក់ខ្លីដែលប្រើប្រាស់យូរឆ្នាំមកហើយ។ ការផ្លាស់ប្ដូរស្ទីលថ្មីនេះកើតមានប៉ុន្មានថ្ងៃក្រោយពីអាពាហ៍ពិពាហ៍របស់អតីតមិត្តប្រុស។ ការផ្លាស់ប្ដូរនេះដែរ អាចថាជាការចាប់ផ្ដើមថ្មីរបស់ Selena។ បើតាមប្រភពផ្ទៃក្នុងមួយបានឲ្យដឹងថាម្ចាស់បទ "Hands To Myself” កំពុងមានសុខភាពល្អផ្នែកផ្លូវចិត្ត ហើយកំពុងផ្ដោតលើខ្លួនឯង និងរីករាយនឹងជីវិតរបស់ខ្លួន។

គួរដឹងថាកាលពីប៉ុន្មានសប្ដាហ៍មុន Selena បានបង្ហើបថាខ្លួនកំពុងផលិតបទចម្រៀងថ្មី ដោយមិនបញ្ជាក់ពីកាលបរិច្ឆេទចេញផ្សាយនៅឡើយទេ។ បទចម្រៀងចុងក្រោយបំផុតរបស់ Selena Gomez គឺចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ដែលច្រៀងរួមគ្នាជាមួយ Benny Blanco, Tainy និង J Balvin មានចំណងជើង "I Can't Get Enough”៕

 

ដកស្រង់ពី៖ Sabay