Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេងបុត្រទឹកឃ្មុំសុទ្ធ៖ ចិញ្ចឹមឃ្មុំតាមបច្ចេកទេសថៃ និងកូរ៉េ ត្រៀមនាំចេញទៅក្រៅប្រទេសឆាប់ៗ

  • Print

សព្វថ្ងៃនេះ ទឹកឃ្មុំបានដើរតួយ៉ាងសំខាន់ នៅក្នុងការរស់នៅរបស់មនុស្ស។ វាគឺជាផលិតផលពីធម្មជាតិមួយប្រភេទ ដែលមិនត្រឹមតែមានសារប្រយោជន៍ច្រើនចំពោះសុខភាពប៉ុណ្ណោះទេ តែវាក៏ល្អសម្រាប់សម្រស់ស្រ្តីផងដែរ។

ហើយនៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានកសិករខ្មែរយើងជាច្រើន បាននិងកំពុងសម្រុកចិញ្ចឹមឃ្មុំតាមបច្ចេកទេសរៀងៗខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ជាការពិតកំណើនអ្នកចិញ្ចឹមឃ្មុំនៅក្នុងប្រទេសយើងកំពុងមានការកើនឡើង ប៉ុន្តែយើងនៅតែបន្តនាំចូលទឹកឃ្មុំពីប្រទេសគេជិតខាងដដែល ហើយយើងក៏មិនសូវឃើញមានទឹកឃ្មុំក្នុងស្រុកនាំចេញទៅក្រៅប្រទេសផងដែរ។ ដោយសារមើលឃើញចន្លោះប្រហោងបែបនេះ ទើបធ្វើឱ្យអ្នកស្រី សំ សភា សម្រេចចិត្តសហការជាមួយនឹងមិត្តភក្រដែលមានជំនាញខាងចិញ្ចឹមឃ្មុំតាមស្តង់ដារប្រទេសថៃ និងកូរ៉េខាងត្បូង ដើម្បីពង្រីកសក្តានុពលទឹកឃ្មុំទាំងនៅក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសនាពេលឆាប់ៗ។

ថ្លែងប្រាប់ Business Cambodia អ្នកស្រី សំ សភា បានឱ្យដឹងយ៉ាងដូច្នេះថា “ពីមុនឡើយ ខ្ញុំគ្រាន់តែលក់ទឹកឃ្មុំបន្តិចបន្តួចប្រមាណ ១០លីត្រប៉ុណ្ណោះ នៅលើអនឡាញប៉ុណ្ណោះ ដោយហេតុថា ខ្ញុំស្រលាញ់ធម្មជាតិ និងមិនចង់នៅផ្ទះចាំចាយលុយស្វាមី។ ហើយដោយសារការលក់មានការរីកចម្រើនខ្លាំង ទើបនៅក្នុងឆ្នាំ២០១៩នេះ ខ្ញុំបានចុះបញ្ជីក្រុមហ៊ុនយ៉ាងត្រឹមត្រូវ និងត្រៀមនាំចេញទៅប្រទេសម៉ាឡេស៊ីនៅក្នុងពេលឆាប់ៗនេះ ខណៈដែលចំនួនលក់បច្ចុប្បន្នយើងអាចលក់បានប្រមាណ ៣០០លីត្រ ក្នុងមួយខែ” ។ម្ចាស់យីហោហេងបុត្រទឹកឃ្មុំសុទ្ធខាងលើនេះ បានបង្ហើបឱ្យដឹងដែរថា “បច្ចុប្បន្ននេះ យើងក៏មានទទួលវេចខ្ចប់ទឹកឃ្មុំជាកាដូដបតូចៗ សម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីមង្គលការ និងកម្មវិធីជប់លៀងផ្សេងៗជាច្រើនទៀត។ ហើយយើងក៏ត្រៀមខ្លួនចូលរួមការតាំងពិព័រណ៍នៅកោះពេជ្រ សៀមរាប និងគ្រោងចេញទៅខេត្តណានណីង ខេត្តក្វាងចូវនៃប្រទេសចិនផងដែរ។ ជាមួយគ្នានេះ យើងក៏ត្រូវការតំណាងចែកចាយទឹកឃ្មុំសុទ្ធទូទាំងរាជធានីខេត្ត ដើម្បីឱ្យបងប្អូនខ្មែរ ទទួលបានទឹកឃ្មុំសុទ្ធយកទៅប្រើប្រាស់” ៕

ដកស្រង់ចេញពីBusinessCambodia

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://youtu.be/pSnWFqjlZQk
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk