Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple ​ចាប់​ផ្ដើម​ដាក់​លក់​ក្តារចុច​លក្ខណៈ​ Laptop​ សម្រាប់​ iPad​ ហើយ​ មានតម្លៃខ្ទង់ ៥៥ ម៉ឺនរៀល (139 ដុល្លារ)

  • Print

សព្វថ្ងៃនេះយើងឃើញថា មានមនុស្សជាច្រើន បានប្រើប្រាស់ iPad សម្រាប់បំពេញការងារទូទៅរបស់ខ្លួន ហើយអ្នកខ្លះទៀត បានប្រើប្រាស់វាដើម្បីជំនួសកុំព្យូទ័រទៀតផង។ យ៉ាងណាក៏ដោយ សម្រាប់ការប្រើប្រាស់ទៅលើ ឯកសារផ្សេងៗ

លោកអ្នកច្បាស់ត្រូវការ Keyboard មួយដើម្បីភ្ជាប់ជាមួយ iPad ដើម្បីធ្វើឲ្យការសរសេររបស់អ្នក កាន់តែរហ័សជាងចុចលើវាផ្ទាល់។ ដោយឃើញបែបនេះហើយ ទើប Apple បានបញ្ចេញក្តារចុច សម្រាប់ភ្ជាប់ជាមួយ iPad ដែលមានលក្ខណៈដូចជាកុំព្យូទ័រយួរដៃអញ្ចឹងដែរ។

មិនខុសទេ នៅក្នុងពេលនេះហាងលក់ផលិតផលរបស់ Apple ដែលស្ថិតតំបន់អាមេរិកខាងជើង ចាប់ផ្ដើមដាក់លក់ផលិតផលថ្មីមួយ ដែលត្រូវបានធ្វើឡើងជាពិសេស សម្រាប់ iPad របស់ខ្លួន និយាយឲ្យចំទៅ វាជាក្តារចុច Bluetooth ដែលមានលក្ខណៈដូចជាកុំព្យូទ័រយួរដៃអញ្ចឹង នៅពេលដែលភ្ជាប់វាជាមួយ iPad។ មិនខុសទេ នៅក្នុងពេលនេះ សម្រាប់តំបន់ខាងលើ ក្តារចុចលក្ខណៈ laptop នេះ មានសម្រាប់ iPad 10.2 2019 អ៊ីញ និង iPad Air 10.5 អ៊ីញ ខណៈពេលដែលសម្រាប់ iPad Pro ក្នុងពេលបច្ចុប្បន្ននេះវិញ វានឹងមានលក់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ដែរថា សម្រាប់ iPad 10.2 2019 ឬមួយក៏ iPad Air ដែលបានបង្ហាញខាងលើ Apple បានដាក់លក់ក្តារចុចបែប laptop នេះ ក្នុងតម្លៃខ្ទង់ ៥៥ ម៉ឺន ៦ ពាន់រៀល (139 ដុល្លារ) ផងដែរ ដោយនៅក្នុងនោះ យើងឃើញថា វាអាចភ្ជាប់ទៅកាន់ iPad តាមរយៈ Bluetooth និងមានរន្ធ ប្រភេទ Micro USB មួយសម្រាប់សាកថ្មទៀតផង។

និយាយរួមមកវិញ នៅក្នុងពេលនេះ Apple ចាប់ផ្ដើមដាក់លក់ ក្តារចុចដែលមានលក្ខណៈដូចកុំព្យូទ័រហើយ សម្រាប់ទីផ្សារមួយចំនួន ដោយសម្រាប់ម៉ូឌែល iPad ដែលមានក្នុងការរៀបរាប់ខាងលើនេះ វាមានតម្លៃខ្ទង់ ៥៥ ម៉ឺន ៦ ពាន់រៀល ឬ 139 ដុល្លារ។ ដូច្នេះហើយ សង្ឃឹមថា វានឹងមាននៅក្នុងប្រទេសយើង ឆាប់ៗនេះផងទៅចុះ ព្រោះថាអ្នកដែលប្រើប្រាស់ iPad ប្រភេទខាងលើនេះ មានមិនតិចនោះទេ ហើយវានឹងធ្វើឲ្យពួកគេ កាន់តែទទួលបានបទពិសោធន៍ ប្រសើរថែមទៀត ជាមួយ iPad អញ្ចឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/