ភ្ញាក់តិចអី! James Ji និង Bow Maylada ចាប់ដៃគ្នាជាលើកដំបូងបង្អស់ក្នុងភាពយន្តខ្នាតធំថ្មី
- Details
- Category: Other News
ជាព័ត៌មានពិសេសថ្មីមួយទាក់ទងនឹង James Jirayu ដែលនឹងចាប់ដៃសម្ដែងជាមួយនឹង Bow Maylada ជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុន។
បើតាមការឲ្យដឹងតាមវិបសាយសារព័ត៌មានជាច្រើនរបស់ថៃ បានបញ្ជាក់ថា ជួបគ្នាជាលើកដំបូងរបស់ James និង Bow ពេលនេះ គឺនៅក្នុងខ្សែភាពយន្តខ្នាតធំថ្មី។ ភាពភ្ញាក់ផ្អើលដំបូង គឺនៅពេលដែល Bow បង្ហោះរូបជាមួយ James Jirayu និងក្រុមការងារផ្សេងទៀតលើ Instagram Story ដោយនាងបានសរសេរពីលើថា «ការថតរឿងថ្មីបញ្ចប់ហើយ»។
ដោយឡែកសម្រាប់ព័ត៌មានផ្សេងទៀតទាក់ទងនឹងរឿងថ្មីនេះដែរ នៅមិនទាន់មានការបង្ហើបនៅឡើយ ប៉ុន្តែយ៉ាងណាអ្នកគាំទ្រត្រៀមចិត្តរីករាយមុនបាត់ទៅហើយ ក្នុងការទៅទស្សនារឿងថ្មីរបស់ Idol ទាំង ២។ ម្យ៉ាងគ្រប់គ្នាក៏សប្បាយចិត្តដែលឃើញតារាដែលស្ថិតនៅប៉ុស្តិ៍ទូរទស្សន៍ ២ផ្សេងគ្នានេះមានឱកាសរួមសហការការងារជាមួយគ្នាបែបនេះ៕
ដកស្រង់ពី៖ Sabay