Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំអី Sandara មានមុខក្នុងរឿង «The Great Queen Seondeok» តែព្រោះហេតុផលនេះត្រូវធ្លាក់

  • Print

ជារឿងនឹកស្មានមិនដល់សោះ ពេល Sandara Park ទម្លាយថានាងប៊ិះនឹងបានសម្ដែងក្នុងរឿង «The Great Queen Seondeok»។

តារាសម្ដែង Choi Phillip, Choi Sungjo, Seo Dongwon, singer Son Jinyoung និង Sam Hammington បានមកជុំគ្នាជាតារាកិត្តិយសក្នុងកម្មវិធី «Video Star» របស់ទូរទស្សន៍ MBC every1 ដែលនាមចាក់ផ្សាយកាលពីថ្ងៃទី ១៨ ខែកុម្ភៈម្សិលមិញ។ ក្នុងកម្មវិធីថ្ងៃនោះ ក៏មានរឿងភ្ញាក់ផ្អើលដែរ ពេលពិធីការិនី Sandara ទម្លាយថានាងធ្លាប់ទទួលសម្ដែងរឿងដ៏ល្បី «The Great Queen Seondeok» កាលពីឆ្នាំ២០០៩។

នាងថា៖ «ពេលខ្ញុំចេញពីហ្វីលីពីន មកប្រទេសកូរ៉េ ភ្លាមៗអ្នកចាត់ការរបស់ខ្ញុំ ចង់ឲ្យខ្ញុំទៅសាកសមតួសម្ដែងរឿង។ ក្រោយមកខ្ញុំក៏បានជាប់ក្នុងវគ្គ Audition ហើយគណៈកម្មការវាយតម្លៃក៏បានសុំឲ្យខ្ញុំច្រៀងបទ Pansori (ប្រភេទបទភ្លេងបែបនិទានរឿងរបស់កូរ៉េ)។ ខ្ញុំអត់ទាំងដែលស្គាល់រឿងបុរាណរបស់កូរ៉េម៉េចផង អ៊ីចឹងខ្ញុំច្រៀងបទសម័យឲ្យពួកគាត់ស្ដាប់ទៅ។

ដល់ហើយខ្ញុំធ្លាក់ពីការជ្រើសរើសពេលនោះតែម្ដងទៅ ហើយក៏បានមកចេញមុខជាមួយ 2NE1 វិញ»។ គួររម្លឹកផងដែរថារឿង «The Great Queen Seondeok» ជារឿងភាគបុរាណដែលមានការគាំទ្រ និងល្បីខ្ទរខ្ទារពេញទ្វីបអាស៊ី កាលពីឆ្នាំ ២០០៩។ តួធំៗសម្ដែងដោយ តារាសម្ដែង Lee Yo Won, Go Hyun Jung, Uhm Tae Woong, Kim Namgil, Park Ye Jin និង Yoo Seung Ho ជាដើម៕

ដកស្រង់ពី៖ Sabay