Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះជាមូលហេតុ Chanyeol និង​ Kai គ្មាន​មុខ​ក្នុង​វគ្គ​ចូល​ផ្ទះខ្មោចរបស់ EXO's Showtime

  • Print

ចម្ងល់មួយនេះ អ្នកគាំទ្រ ក៏ដូចជាទស្សនាកម្មវិធី EXO's Showtime ភាគទី១០ភាគច្រើនឆ្ងល់បំផុត ថាហេតុអ្វីគ្រប់សមាជិកទាំងអស់សុទ្ធតែមានមុខពេលចូលផ្ទះខ្មោច ប៉ុន្តែ ចម្លែកអីមិនឃើញ Chanyeol និង Suho នឹងគេ?

ពេលនេះចម្លើយត្រូវបានបង្ហាញហើយ គឺចេញពីមាត់ Chanyeol ផ្ទាល់តែម្ដង។ បើរម្លឹកទៅកាលពីឆ្នាំ ២០១៣ EXO បានបង្ហាញមុខរួមគ្នាក្នុងកម្មវិធីទូរទស្សន៍ EXO's Showtime ជាកម្មវិធី EXO-L ស្គាល់ច្បាស់ដូចថ្ងៃ។ ក្នុងចំណោមទាំង ១២ភាគនៃកម្មវិធីនេះ មតិភាគច្រើនចូលចិត្តភាគនេះជាងគេ ក៏ព្រោះតែកម្មវិធីតម្រូវឲ្យសមាជិកទាំងអស់ចូលក្នុងផ្ទះខ្មោច ពេលនោះហើយចរិតពិតចេញមកខ្ទេច។

ប៉ុន្តែអ្វីដែលគ្រប់គ្នាមិនអស់ចិត្ត ក៏ដោយសារ វគ្គ Chanyeol និង Kai ត្រូវបានកាត់ចោល។ ពេលនេះមូលហេតុពីក្រោយនោះគឺ ក៏ព្រោះ ពួកគេទាំង ២នាក់ដើរខុសច្រក ក្នុងផ្ទះខ្មោចនោះ ដែលមិនមែនជាច្រកកម្មវិធីរៀបចំ ហើយថែមទាំងបានរត់រកអ្នកដែលត្រៀមខ្លួនបន្លាចពួកគេទៀត។

សរុបមកវិញ ដោយសារពួកគេទាំង ២ដើរចូលខុសកន្លែងបែបនេះហើយ ទើបកាមេរ៉ាមិនអាចចាប់បាន ទើបជាលទ្ធផលវគ្គរបស់ពួកគេត្រូវគេកាត់ចោលតែម្ដង៕

ដកស្រង់ពី៖ Sabay