Lisa អៀនមួយទំហឹងពេលត្រូវគេសួរអំពីសក់សេះ
- Details
- Category: Other News
Lisa សមាជិកក្រុម BLACKPINK បានក្លាយជាគូបង្វឹកការរាំក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពឈ្មោះថា "Youth With You” របស់ចិន។
នៅភាគទីពីរនៃកម្មវិធី Lisa ត្រូវបានបេក្ខភាពក្នុងកម្មវិធីសាកសួរយោបល់ទាក់ទងនឹងសក់សេះ ថាតើមានវិធីបែបណាធ្វើឲ្យសក់សេះមិនរប៉ាត់រប៉ាយពេលរើខ្លួនចុះឡើង។ ការសាកសួរនេះក៏ដោយសារតែគេដឹងថាសក់សេះរបស់ Lisa គឺតែងតែស្ថិតនៅជាប់នឹងថ្ងាសយ៉ាងល្អបំផុត ទោះបីជាបញ្ចេញក្បាច់រាំខ្លាំងយ៉ាងណាក៏ដោយ។
ពេលឮសំនួរនេះតារាកូរ៉េសញ្ជាតិថៃ ហាក់មានអារម្មណ៍អៀនជាខ្លាំង ប៉ុន្តែក៏បានប្រាប់ថាអាថ៌កំបាំងនៃសក់សេះរបស់ខ្លួនគឺការបាញ់ Spray ដើម្បីឲ្យសក់ជាប់ថ្ងាស។
ដកស្រង់ពី៖ Sabay