Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាយុ​សែស្អែក​ ខាន​ស្អែក​ហើយ តែ​សម្រស់ពេលថត​កៀក​មុខ Fan Bingbing ធ្វើ​ឲ្យ​ក្រមុំ​សុំ​ខ្មាស

  • Print

ជាមួយកម្រងរូបភាព selfie ថ្មី អ្នកគាំទ្របានអត់នឹងមិនសរសើរមិនបានជាមួយសម្រស់មិនចេះចាស់របស់តារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing ទោះនាងមានវ័យជ្រេហើយក៏ដោយ។

ខណៈការត្រលប់ចូលសិល្បៈវិញរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing នៅមានផលពិបាកដោយសាររឿងអាស្រូវគេចពន្ធកាលពីឆ្នាំទៅ គួបផ្សំនឹងស្ថានភាពជំងឺ Covid 19 កំពុងរីករាលដាលនោះ បានធ្វើឲ្យសិល្បការិនីវ័យ៣៩ឆ្នាំរូបនេះ បែរទៅរកការបើកជំនួញលក់គ្រឿងសំអាងវិញ។

ដោយជំនួញនេះជោគជ័យជាខ្លាំង ដោយគ្រប់ផលិតផលដែលតួរឿង ព្រះនាងយេយេយកមកបង្ហាញគឺលក់ដាច់គ្មានសល់។ ដោយសារតែមានពេលទំនេរច្រើននៅផ្ទះ ទើបតារាកើតឆ្នាំ ១៩៨១ ឧស្សាហ៍ Live ផ្ទាល់ដើម្បីជជែកគ្នាជាមួយអ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី ៩ ខែមេសាមុននេះ ស្រីស្អាតត្រកូល Fan បានបង្ហោះកម្រងរូប selfie ថ្មីដែលថតកៀកមុខ បង្ហាញឲ្យឃើញនូវសម្រស់សាច់ចាំមិនចេះចាស់។

អ្នកគាំទ្របានលាន់មាត់ថា ទោះបីជាមានវ័យ៣៩ឆ្នាំហើយមែន តែស្រីក្រមុំល្មមៗក៏ប្រៀបនឹងតារាស្រីរូបនេះមិនបានដែរ៕

ដកស្រង់ពី៖ Sabay