Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់​មែន​ទែនទៅ សូ ដានីតា សុំ​អង្វរ​បង​ប្អូន​ប្រជាពលរដ្ឋកុំ​អោយ​ចាក​ចេញ!

  • Print

កញ្ញា សូ ដានីតា នៅព្រឹកនេះបានដាច់ចិត្តសារមួយ ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីរោងចក្រ សុំឲ្យផ្អាកការជួបជុំ១ឆ្នាំសិន ព្រោះថា វេលានេះមិនសមស្របសម្រាប់ការជួបជុំឡើយ ព្រោះ Covid-19 បាន និងកំពុងគំរាមកំហែង។

សារនេះ របស់សិល្បការិនី បន្ទាប់ពីម្សិលមិញរាជរដ្ឋាភិបាលបានដាក់ចេញការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ការរីករាលដាលរបស់ Covid-19 ហើយស្នើរោងចក្រសហគ្រាស មន្ទីរក្រសួង និងផ្នែកឯកជនទាំងអស់បន្តធ្វើការតាមធម្មតា។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួន ពិសេសបងប្អូនកម្មកររោងចក្រ មិនសុខចិត្ត នឹងបុកចេញពីក្រុងនាយប់មិញដូចទឹកបាក់ទំនប់ បង្កជាការព្រួយបារម្ភខ្លាចថា សកម្មភាពនោះអាចនឹងនាំប្រទេសធ្លាក់ក្នុងគ្រោះភ័យកាន់តែខ្លាំង ដោយសារ Covid-19។

ដូច្នេះហើយ គេឃើញមហាជនមួយចំនួនបានបញ្ចេញសារបង្ហាញពីការព្រួយបារម្ភ និងបានដាក់ការស្ដីបន្ទោសទៅលើការសម្រុកចេញពីក្រុង ដោយមិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល។ "នាងខ្ញុំ សូ ដានីតា សុំអង្វរ នឹង សូមចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស កម្មករកម្មការិនីរោងចក្រនៅក្នុងឱកាសចូលឆ្នាំនេះ សូមមេត្តាបងប្អូន ផ្អាកការជួបជុំ១ឆ្នាំសិនទៅ!”។ តារាស្រី បន្តថា នាងក៏យល់ដែរថា បងប្អូនប្រជាពលរដ្ឋដែលចាកឆ្ងាយចេញពីស្រុកកំណើតមកធ្វើការនៅភ្នំពេញ ពិតជាមានចិត្តនឹករលឹកដល់សាច់ញាតិ នឹកស្រុកកំណើត។

តែកញ្ញាលើកឡើងថា ក្នុងឱកាសនេះ កាលៈទេសៈនេះ ពិតជាមិនសមស្របសម្រាប់ការជួបជុំនោះទេ។ សូ ដានីតា បន្ថែមថា កូវិដ១៩ អាចឆ្លងបានត្រឹមតែ១វិនាទីប៉ុណ្ណោះ ហើយ បើឆ្លងហើយ វានឹងឆ្លងទៅទាំងគ្រួសារតែម្តង។ "ហេតុដូច្នេះ សូមបងប្អូនមេត្តាគិតបន្តិច សុវត្ថិភាពជាចម្បង បើយើងមានជីវិត យើងអាចជួបជុំបងប្អូនបានច្រើនដងទៀត តែបើយើងនៅជម្នះរឹងទទឹង ការជួបជុំនឹងអាចបានត្រឹមតែម្តងនេះ...នាងខ្ញុំ សូ ដានីតា សូមចិត្តបងប្អូនរក្សាចិត្តអោយស្ងប់ សម័យនេះទំនើប យើងអាចខលនិយាយគ្នា រឺខលវីដេអូ មើលគ្នាបាន ត្រឹមតែ៣ថ្ងៃទេបងប្អូនយើងអាចប្រាប់ពុកម៉ែនៅឯស្រុក គាត់ប្រាកដជាយល់"។

រាជរដ្ឋាភិបាលកម្ពុជា ម្សិលមិញនេះ បានដាក់ចេញនូវបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ បទបញ្ជានេះ ធ្វើឡើងដោយសម្ដេចតេជោ ហ៊ុន សែន ចុះកាលបរិច្ឆេទថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។ មុនដល់កាលកំណត់នៃបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី មានប្រសិទ្ធភាពចាប់ពីម៉ោង ១២ យប់មិញនេះ ប្រជាពលរដ្ឋបានសម្រេចចេញទីក្រុងឆ្ពោះទៅស្រុកកំណើតរៀងៗ បង្កជាការព្រួយបារម្ភជាទូទៅ៕

ដកស្រង់ពី៖ Sabay