Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​គាំទ្រ​ព្រួយ​បារម្ភពេល​ឃើញ Yang Mi ស្គម​ដល់​ថ្នាក់​ប្រើ​ឃ្នាប​គាប​ខោអាវ តែ​នៅ​​សម្រក​គីឡូ

  • Print

ជាមួយនឹងគីឡូ ៤៤គីឡូ កំពូលតារាសម្ដែងស្រីចិន Yang Mi ត្រូវប្រើឃ្នាបក្រដាសដើម្បីគាបរ៉ូប ឲ្យចេញរាង ដ្បិតនាងមានរាងស្គមខ្លាំងពេក។

ត្រូវបានចាត់ទុកថាជាតារាដែលមានរាងស្គមជាងគេក្នុងវិថីសិល្បៈចិន តារាសម្ដែងស្រីជួរមុខចិន Yang Mi ត្រូវបានមិត្តៗនារីស្ញប់ស្ញែងជាខ្លាំងដោយសារមានរាងដូចកំពូលម៉ូដែល។ មិនថានៅក្នុងកម្មវិធីណាក៏ដោយ ស្រីស្អាតវ័យ៣៣ឆ្នាំ តែងបង្ហាញខ្លួនជាមួយរង្វង់ចង្កេះអង្ក្រង និងជើងស្រឡូនជានិច្ច។

ដើម្បីទទួលបានរាងដូចនេះ អ្នកម្ដាយកូន១ត្រូវប្រើវិធីសាស្ត្រច្រើនដើម្បីរក្សារាងមួយក្ដាប់នេះ។ យ៉ាងណាក្ដី ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកគាំទ្របានសង្កេតឃើញថា តួរឿង និស្ស័យស្នេហ៍ទេវតា៣ជាតិ កំពុងសម្រកគីឡូជ្រុលដែលធ្វើឲ្យនាងមើលទៅដល់ថ្នាក់ស្គមស្គាំង។ ជាក់ស្ដែង មុននេះបន្តិច Yang Mi បានបង្ហើបឲ្យដឹងថា គីឡូបច្ចុប្បន្នរបស់នាងគឺ៤៤គីឡូ ជាមួយកម្ពស់ ១,៦៨ម។

ដោយសារមានទម្ងន់បែបនេះ បានធ្វើឲ្យនាងត្រូវប្រើឃ្នាបក្រដាសមកគាបរ៉ូបនៅពេលថតរូបឲ្យទស្សនាវដ្ដីមួយ។ តាមសម្ដីជំនួយការរបស់ស្រីស្អាតកើតឆ្នាំ១៩៨៦ តាមពិតរ៉ូបនេះបានត្រៀមយូរមកហើយ តែដោយសារមានវីរុសកូវីដ១៩នោះ ទើបត្រូវផ្អាកថតរូបសិន។ គេមិននឹកស្មានទេថា អំឡុងពេលនៅផ្ទះ គ្មានអ្នកណាដឹងឡើយថា នាងបានសម្រកគីឡូជាងមុនទៀត ទើបធ្វើឲ្យរ៉ូបនេះរលុង លែងត្រូវនឹងរាងរបស់ស្រីស្អាតរូបនេះ។

គួរបញ្ជាក់ផងដែរថា គីឡូ៤៤នេះមិនមែនគីឡូដែលទាបជាងគេរបស់ Yang Mi ឡើយ ដោយធ្លាប់មានពេលមួយ តារាស្រីរូបនេះមានទម្ងន់ត្រឹមតែ៣៨គីឡូប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay