Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយ​ហ្មង! មាន សូនីតា ត្រៀម​ដំណើរ​ការ​គម្រោង "ស្រឡាញ់" ២​ទៀត ដឹង​ថា​មាន​អី​ខ្លះ​ទេ?

  • Print

បន្ទាប់ពីបានដំណើរការគម្រោង "ស្រឡាញ់" យ៉ាងជោគជ័យដោយបំផុសឲ្យមានការពេញនិយមសម្រាប់ការប្រើប្រាស់ក្រមារបស់ខ្មែរប្រមាណ៣ឆ្នាំមកហើយនោះ ឥឡូវ រាជនីក្រមា បង្ហើបថា នាងគ្រោងនឹងដំណើរការគម្រោង "ស្រឡាញ់" ចំនួន២បន្ថែមទៀត។

តាមការបញ្ជាក់របស់ មាន សូនីតា គម្រោងទាំងពីរដែលជ្រកក្រោមឈ្មោះ "ស្រឡាញ់" ដែរនោះ ទី១ គឺជាផែនការធ្វើឲ្យក្រមាខ្មែរ ត្រូវបានពេញនិយមនៅផ្នែកផ្សេងៗទៀត ពោលគឺ មិនត្រឹមតែអាចប្រើសម្រាប់ការបង់ក និងយកមកច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍ និងច្នៃជាសំលៀកបំពាក់ នាងនឹងជំរុញក្រមាខ្មែរទៅខាងផ្នែកតុបតែងលម្អគេហដ្ឋាន ឬនៅតាមសណ្ឋាគារថែមទៀត។

សូនីតា បន្ថែមឈ្មោះឲ្យគម្រោងនេះថា "ស្រឡាញ់ដេគ័រ" ដែលមានទិសដៅឲ្យការប្រើប្រាស់ក្រមាខ្មែរកាន់តែទូលំទូលាយលើអ្វីដែលធ្លាប់បានប្រើប្រាស់រួចហើយ។ ផែនការនេះ នីតា បញ្ជាក់ថា នាងចាប់ផ្ដើមគិត ក្រោយពីមើលឃើញថា ការប្រើប្រាស់ក្រមារបស់ខ្មែរនេះ នៅមិនទាន់អស់សក្ដានុពល។

ដោយឡែកគម្រោងទី២ តារាស្រីបង្ហើបថា មិនមានពាក់ព័ន្ធនឹងក្រមាខ្មែរទៀត តែមានជាប់ពាក់ព័ន្ធនឹងម្ហូបអាហារទៅវិញ ដែលជាការងារថ្មីមួយរបស់នាង។ “គឺខ្ញុំនឹងធ្វើ "ស្រឡាញ់ញុំា" មួយទៀត គឺធ្វើម្ហូបអាហារបែបខ្មែរៗលក់ជូនបងប្អូនយើង...ម៉ាក់ខ្ញុំគាត់ចង់ធ្វើអីចឹង គឺធ្វើម្ហូបខ្មែរៗណាបង!”។

ការងារទាំងពីរនេះ មាន សូនីតា ឲ្យដឹងថា នាងបានគិតយូរមកហើយ ប៉ុន្តែដោយសារកាលៈទេសៈ និងការខ្វះខាតកម្លាំងផង ទើបអូសបន្លាយមកដល់ពេលនេះ។ បើមិនមានអ្វីមករាំងស្ទះទេ គម្រោងទាំងពីររបស់ មាន សូនីតា គឺនឹងដំណើរការឆាប់ៗនេះតែម្ដង ព្រោះអ្វីៗរៀបចំស្ទើរស្រេចបាច់អស់ហើយ។ មាន សូនីតា គឺជាតារាស្រីទី១ ដែលបានចុះដៃធ្វើការងារផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ក្រមាខ្មែរ រហូតដល់របស់ប្រើប្រាស់ជាប់ខ្លួនរបស់ខ្មែរមួយនេះ ទទួលបានការពេញនិយមយ៉ាងច្រើន។

ដូច្នោះហើយ ទើបនាងត្រូវបានអ្នកគាំទ្រប្រសិទ្ធិនាមថាជា "រាជិនីក្រមាខ្មែរ"។ មកទល់បច្ចុប្បន្ន ក្រមាខ្មែរត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ ក្នុងនោះមិនត្រឹមតែស្រុកទេ ប៉ុន្តែក្រមាខ្មែរ ក៏ត្រូវបានឈ្មួញខ្មែរខ្លះ នាំយកទៅលក់នៅបរទេសថែមទៀត ដែលធ្វើឲ្យបរទេសកាន់តែច្រើនស្គាល់ពីផលិតផលខ្មែរមួយនេះ។

ក្រៅពីនេះ ក្រមាខ្មែរ ក៏ត្រូវបានគេប្រើសម្រាប់ជាវត្ថុអនុស្សាវរីយ៍នៅក្នុងពិធីមង្គលការ ឬក៏សប្បុរសជនខ្លះទិញចែកជូនភ្ញៀវបរទេសដែលមកទស្សនាប្រទេសកម្ពុជាទៀតផង។ ផ្សព្វផ្សាយពីការប្រើប្រាស់ក្រមាខ្មែរ មាន សូនីតា បានដំណើរការគម្រោង "ស្រឡាញ់" ជាច្រើនឆ្នាំមកហើយ ក្នុងនោះនាងមាន ហាងលក់វត្ថុ និងរបស់ប្រើប្រាស់ច្នៃពីក្រមាខ្មែរមួយនៅក្នុងភូមិសាស្ត្រទឹកដីបឹងកេងកង។

សូនីតា បង្ហើបថា នាងមានតែហាងលក់ផលិតផល "ស្រឡាញ់" មួយនេះទេ ប៉ុន្តែតាមគម្រោងនាងនឹងបើកសាខាបន្ថែមទៀត ក្រោយពីដំណើរការគម្រោង២ខាងលើ "ស្រឡាញ់ដេគ័រ" និង "ស្រឡាញ់ញុំា" បានរឹងដៃរឹងជើងហើយ៕

ដកស្រង់ពី៖ Sabay