Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Angelababy បង្ហាញ​ខ្លួន​ស្រស់​ផូរផង់​ក្រោយ​ធ្លាយ​រូបភាព​មិន​សមរម្យ​លើ​កញ្ចក់​ទូរទស្សន៍

  • Print

ក្រោយពេលត្រូវធ្លាយរូបភាពសិចស៊ីជ្រុលដោយសាររ៉ូបឆែកខ្ពស់ពេកនៅពេលចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយនោះ តារាសម្ដែងល្បីឈ្មោះចិន Angelababy បានបង្ហាញខ្លួននៅសាធារណៈប្រៀបដូចមិនមានអ្វីកើតឡើង។

បណ្ដាញព័ត៌មានចិនបានរាយការណ៍ថា តារាសម្ដែងស្រីលំដាប់ A ចិននៅតែបន្តថតកម្មវិធី Four Try រដូវកាលថ្មី។ ដោយនៅពេលបង្ហាញខ្លួននៅទីតាំងថតកម្មវិធីនេះ ប្រពន្ធកំពូលតារាសម្ដែងប្រុស Huang Xiaoming តែងខ្លួនសាមញ្ញ ទម្លាក់សក់ បង្អួតជើងវែងស្រឡូន។

គួរបញ្ជាក់ផងដែរថា នេះគឺជាការបង្ហាញខ្លួននៅទីសាធារណៈលើកទី ១របស់អ្នកម្ដាយកូន១ ក្រោយពេលនាងលេចធ្លាយរូបភាពមិនសមរម្យលើកញ្ចក់ទូរទស្សន៍។ តាមនោះដែរ កាលពីថ្ងៃទី ១៤ ខែមេសា ស្រីស្អាតវ័យ៣០ឆ្នាំ បានចូលលេងក្នុងកម្មវិធី Trump Card ដោយនៅទីនេះ នាងបានស្លៀករ៉ូបចិនឆែកភ្លៅជ្រៅដល់លើ។

នៅក្នុងឈុតមួយចំនួន គេសង្កេតឃើញថា រ៉ូបនេះបានធ្វើឲ្យ Baby សិចស៊ីជ្រុល។ មនុស្សជាច្រើនបានរិះគន់នាងថា ចង់សិចស៊ីជ្រុលទើបឆែករ៉ូបខ្ពស់យ៉ាងនេះ ដ្បិតតារាស្រីដទៃនៅក្នុងកម្មវិធីក៏ស្លៀករ៉ូបដូចគ្នាដែរ តែមិនបានលេចក្រោម លេចលើដូចនាងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាតារាដែលមានតម្លៃខ្លួនខ្ពស់កប់ពពកក៏ដោយ តែគ្រាន់តែសម្ដែងឈុតតូចក្នុងកម្មវិធីក៏សម្ដែងមិនចេញដែរ ដោយសារតែរ៉ូបសិចស៊ីពេក៕

ដកស្រង់ពី៖ Sabay