Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រាយ​ឲ្យ​អស់​ចម្ងល់ ​សុខ លីន ត្រូវ​ជា​អ្វី​នឹង​តារា​សម្ដែង ជា វណ្ណារិទ្ធ?

  • Print

ប្រិយមិត្តខ្លះបានឆ្ងល់ថា តារាTik Tok សុខ លីន ត្រូវជាអ្វីនឹងតារាសម្ដែង ជា វណ្ណារិទ្ធ បានជាមានមុខមាត់ស្រដៀងគ្នាខ្លាំងម្ល៉េះ។

បើអ្នកទាំងពីរបណ្ដើរគ្នា ឬទៅណាមកណាជាមួយគ្នានោះ ច្បាស់ជាគេគិតថាជាបងប្អូនភ្លោះ ឬបងប្អូនបង្កើតមិនខានឡើយ ប៉ុន្ដែអ្វីដែលគេស្មាននេះ គឺខុសស្រឡះ។ នៅក្នុងឱកាសដែលសុខ លីន ចូលរួមសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើបស៊ីធីម៉ល កាលពីពេលថ្មីៗកន្លងទៅបានប្រាប់Sabay ថា មានសិល្បករ និងអ្នកគាំទ្រច្រើនណាស់បានច្រឡំនាងថា ជាប្អូនស្រីបង្កើតរបស់តារាសម្ដែង និងជាពិធីករលោក ជា វណ្ណារិទ្ធ ប៉ុន្ដែនាង និងលោក ជា វណ្ណារិទ្ធ មិនជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ។

ទោះជាយ៉ាងណាអ្នកទាំងពីរបានរាប់អានគ្នាដូចជាបងប្អូន។ សុខ លីន បន្ថែមថា រូបនាង និងលោក ជា វណ្ណារិទ្ធ ទើបស្គាល់គ្នាហើយស្រឡាញ់រាប់អានគ្នាដូចបងប្អូនដែរ៖ "ថ្ងៃមុនខ្ញុំទៅកម្មវិធីនៅប៉ុស្តិ៍បាយ័នជួបគាត់ ហើយគាត់ថាមុខដូច ពេលសើចកាន់តែដូច"។ សុខ លីន គឺជាតារាសម្ដែង ដើរម៉ូដ និងជាតារាចម្រៀង បានគ្រលាស់ខ្លួនចេញពីជាងអ៊ុតសក់ម្នាក់នៅស្រុកកំណើត នាខេត្ដកំពង់ចាម។

សុខ លីន ត្រូវបានគេឯងស្គាល់ច្រើន តាមរយៈលេងបណ្ដាញសង្គមTik Tok ជាងពីរឆ្នាំ។ រីឯលោក ជា វណ្ណារិទ្ធ គឺជាតារាសម្ដែង និងជាពិធីករទូរទស្សន៍ ហើយបច្ចុប្បន្នលោកបានរៀបការ ហើយមានកូនពីរនាក់ហើយ៕

ដកស្រង់ពី៖ Sabay