Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៅកែ​ផ្សារ​កសិផល​ធម្មជាតិ បានឧបត្ថម្ភប្រាក់យ៉ាង​ច្រើន​ដល់កាកបាទក្រហមកម្ពុជា

  • Print

ថៅកែផ្សារកសិផលធម្មជាតិដែលមានទីតាំងនៅជាន់ផ្ទាល់ដីផ្សារទំនើបអូឡាំព្យ៉ា គឺឧកញ៉ាវ័យក្មេង ឡេង វ៉ាត្រា បានឧបត្ថម្ភប្រាក់ជាង១០០លានរៀល

ដល់កាកបាទក្រហមកម្ពុជា ក្នុងខួបលើកទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ នេះ។ សម្រាប់កាកបាទក្រហមកម្ពុជានេះ បានលើកយកប្រធានបទ"ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា"។

លោកឧកញ៉ាវ័យក្មេងរូបនេះ បានឧបត្ថម្ភប្រាក់ច្រើនដូចឧកញ៉ាគ្រាក់ៗផ្សេងទៀតដែរ ហើយលោកឧកញ៉ា ត្រូវបានគេមើលឃើញថា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ និងអភិវឌ្ឍន៍ជាតិ ទន្ទឹមនឹងលោកឧកញ្ញាបានបោះទុនវិនិយោគជាច្រើនក្នុងវិស័យអចលទ្រព្យកម្សាន្ត និងកសិកម្មនៅកម្ពុជា។

ថ្មីៗនេះលោកឧកញ៉ាបានបើកផ្សារកសិផលធម្មជាតិមួយឈ្មោះថា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងអ្នកសិល្បៈ និងអ្នករស់នៅក្នុងរាជធានីភ្នំពេញ៕

 

ដកស្រង់ពី៖ Sabay