Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុផលដែលលេង Age of Empires ជាមួយម៉ាស៊ីន ភាគច្រើនតែងចាញ់

  • Print

អ្នកធ្លាប់លេង Age of Empires ច្បាស់ជាដឹងហើយថាពេលលេងជាមួយម៉ាស៊ីនគឺមិនងាយឈ្នះនោះទេ ប្រសិនបើមិនប្រើប្រាស់នូវ "Cheat Code”។

នេះក៏ដោយសារតែ AI របស់ Age of Empires ក៏មាន Cheat ដែរ។ក្នុងបទសម្ភាសន៍មួយជាមួយវិបសាយ PCGamesN លោក Adan Isgreen ដែលជាអ្នកដឹកនាំការផលិតហ្គេម AoE ជាច្រើនស៊េរី បានឲ្យដឹងថា AI ក្នុងហ្គេម AoE ស៊េរីចាស់គឺអាចទទួលបានស្បៀងឥតដែនកំណត់លើសពី Player ធម្មតា ដោយមិនចាំបាច់ប្រមូលស្បៀងនោះឡើយ។ មួយទៀតគឺវាអាចមើលឃើញផែនទីទាំងមូលបានច្បាស់។ ដូចនេះ AI មិនចាំបាច់លបមើល មិនបាច់ធ្វើអ្វីទាំងអស់ក៏អាចដឹងថា Player កំពុងធ្វើអ្វី ហើយវាអាចបង្កើតយុទ្ធសាស្ត្រដើម្បីទប់ទល់បានយ៉ាងមានប្រសិទ្ធភាពតាមរយៈអ្វីដែលវាមើលឃើញបាន។

យ៉ាងណាក្ដីពេលចេញ Age of Empires II: Definitive Edition ក្រុមការងារផលិតបានកែសម្រួលលើ AI មិនឲ្យមានអនុភាពខ្លាំងដូចមុនទៀតឡើយ។ ក្រុមការងារបានកែសម្រួលលើការទទួលបានស្បៀង ដោយ AI ត្រូវស្វែងរកស្បៀងដូច Player ធម្មតា និងមិនអាចមើលធ្លុះផែនទីទៀតនោះទេ៕

ដកស្រង់ពី៖sabay