Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយភ្ជាប់​ពាក្យ​មួយថ្ងៃ ប៉ែន ស្រីពេជ្រ ប្រាប់​ពី​ពេល​ចូល​រោង​ជ័យ​ហើយ!

  • Print

មិត្តសិល្បៈ និងអ្នកគាំទ្រតារាសម្ដែង និងជាពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍ហង្ស មាស កញ្ញា ប៉ែន ស្រីពេជ្រ ភ្ញាក់ផ្អើលនឹងពិធីភ្ជាប់ពាក្យរបស់កញ្ញា ហើយចង់ដឹងពីថ្ងៃចូលរោងជ័យរបស់នាងណាស់។

នៅក្នុងសារជូនពរ និងបង្ហាញពីភាពភ្ញាក់ផ្អើលជុំវិញពិធីភ្ជាប់ពាក្យរបស់ស្រីពេជ្រ លើសារបង្ហោះដោយសាមីខ្លួនកាលពីថ្ងៃម្សិលមិញជិត៦០០ សារ បានអបអរសាទរ និងសួរដដែលៗថាតើអ្នកទាំងពីរចូលរោងជ័យនៅថ្ងៃណា? នៅរសៀលថ្ងៃទី២៨ ខែមេសា នេះ កញ្ញា ប៉ែន ស្រីពេជ្រ បានប្រាប់ Sabay ថា កញ្ញាគ្រោងចូលរោងជ័យនៅដើមឆ្នាំ២០២១ ហើយចំពោះថ្ងៃ និងខែ ជាក់លាក់ គឺឪពុក-ម្ដាយទាំងសងខាងនឹងពិភាក្សាគ្នានៅពេលក្រោយទៀត។

ស្រីពេជ្រ៖"បើយើងចង់គិតគូរភ្លាមៗក្នុងឆ្នាំនេះក៏មិនកើតដែរបង ព្រោះរឿងកូវីដ-១៩ នោះ ហើយនៅឆ្នាំក្រោយហ្នឹងចាំមើលម៉ែ-ឪទាំងសងខាងពិភាក្សាគ្នាទៀតសិន"។ បើតាម ប៉ែន ស្រីពេជ្រ កូនកំលោះដែលមានឈ្មោះថា ឆេង ពន្លកនេត្រា គឺជាអ្នកធ្វើការផ្នែកទីផ្សារ ហើយជាកូនមន្ត្រីរាជការម្នាក់។

អ្នកទាំងពីរបានស្គាល់គ្នា និងមើលចិត្តថ្លើមគ្នាអស់រយៈពេល៥ឆ្នាំហើយ ហើយទើបបានភ្ជាប់ពាក្យនឹងគ្នានៅថ្ងៃទី២៧ ខែមេសា នេះ។ ពិធីការិនីរូបស្រស់សោភា កញ្ញា ប៉ែន ស្រីពេជ្រ បានអគុណជាអនេកដល់អ្នកមានគុណទាំង៤រូប ដែលបានគិតគូរផ្សំផ្គុំពួកគេជាគូរស្រកនឹងគ្នាតាមបំណងនៅពេលនេះ៕

ដកស្រង់ពី៖ Sabay