Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំណត់បែបនេះ ធ្វើឲ្យ iPhone ស៊ីមេមូរីតិចជាងមុនពីរដង ពេលថតរូប/វីដេអូ

  • Print

Apple បានបន្ថែមវិធីសាស្ត្រនៃការរក្សាទុករូបភាព ឬ វីដេអូថ្មីនៅលើ iOS 11 ដោយធ្វើឲ្យរូបភាព ឬ វីដេអូនឹងស៊ីទំហំមេមូរីតិចជាងមុននៅលើ iPhone ឬ iPad។

វិធីសាស្ត្រថ្មីនេះមានឈ្មោះថា High Efficiency ដោយវីដេអូនឹងរក្សាទុកតាម Encoding H.265 ឬ HEVC ដែលបង្រួមទំហំ (Compress) បានតូចជាងមុន ២ ដង។

ចំណែករូបភាពរក្សាទុកជាប្រភេទ HEIF ដែលមានទំហំតូចជាងមុន ២ ដងដូចគ្នា។ ត្បិតថាមានទំហំតូចជាងមុន ប៉ុន្តែគុណភាពរូបភាពនៅតែរក្សាបានល្អដូចមុន ជម្រើសវិធីសាស្ត្រថ្មីនេះមានសម្រាប់តែនៅលើផលិតផល Apple ដែលប្រើបន្ទះឈីប A10 ឡើងទៅដូចជា iPhone 7/7 Plus, iPhone 8/8 Plus, iPhone X និង iPad ម៉ូដែលថ្មីមួយចំនួន។ មានន័យថាផលិតផល Apple ស៊េរីចាស់នឹងមិនមានវិធីសាស្ត្រថ្មីនេះឡើយ។

ដើម្បីប្រើវិធីសាស្ត្រថ្មីនេះអ្នកត្រូវអាប់ដេតឡើងទៅកាន់ iOS 11 បន្ទាប់មកចូលទៅកាន់ Settings → Camera → Formats → រួចរើសយក High Efficiency។ ទស្សនាភាពខុសគ្នារវាងទំហំនៃ Formats H.264/JPG និង HEIF/HEVC ដូចខាងក្រោម។

ដកស្រង់ពី៖sabay