Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone 12 តម្លៃធូរ អាចប្រើអេក្រង់ OLED របស់ក្រុមហ៊ុនចិននេះ

  • Print

FrontPageTech ដែលកន្លងមកបានបញ្ចេញដំណឹងលេចធ្លាយចំៗជាច្រើនលើកទាក់ទងនឹងផលិតផលមិនទាន់ប្រកាសចេញរបស់ Apple បានបញ្ចេញដំណឹងបន្ថែមទៀតទាក់ទងនឹង iPhone 12 ដែលរំពឹងថាប្រកាសចេញនាអំឡុងខែកញ្ញាដូចរាល់ដង។

ជាដំបូងចាប់ផ្ដើមជាមួយឈ្មោះ ដែល iPhone ថ្មីទាំងបួនម៉ូដែលនឹងប្រើឈ្មោះ iPhone 12, iPhone 12 Max, iPhone 12 Pro និង iPhone 12 Pro Max។ iPhone 12 នឹងប្រើប្រាស់នូវអេក្រង់ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនចិន BOE ចំណែកឯ iPhone 12 Pro វិញគឺនឹងប្រើប្រាស់បន្ទះអេក្រង់ OLED របស់ Samsung ដែលមានគាំទ្រនូវ ProMotion (Refresh Rate 120Hz) ទៀតផង។

ចំណែកតម្លៃវិញក៏គួរចាប់អារម្មណ៍ដែរ ដោយ iPhone 12 មានតម្លៃចាប់ពី ៦៤៩ដុល្លារ ធូរថ្លៃជាង iPhone 11 ប្រមាណ ៥០ដុល្លារ។ គួរបញ្ជាក់ថា iPhone ទាំងបួនគឺសុទ្ធតែគាំទ្រនូវសេវា 5G។

Prosser និយាយថាអេក្រង់ ProMotion នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយសារវិស្វកររបស់ Apple កំពុងធ្វើការកែសម្រួលវាជាមួយ Settings មួយដែលអាចផ្លាស់ប្ដូរពី 60Hz ទៅ 120Hz ដោយស្វ័យប្រវត្តិដើម្បីសន្សំសំចៃថាមពលថ្ម៕

ដកស្រង់ពី៖sabay