Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាសីឆ្នាំ ២០២០ របស់ Mew កាន់តែឡើងខ្លាំងពេល​ប៉ះជាមួយ Mark ក្នុង​រឿង​បែបកំប្លែងថ្មី

  • Print

Mew Nittha កំពុងស្ថិតនៅតារាងតារាស្រីថៃ ដែលមានអ្នកចាប់អារម្មណ៍ច្រើនបំផុត នៅមួយរយៈចុងក្រោយនេះ ពេលរឿងថ្មីរបស់នាងមានចំណងជើងថា «My Husband In Law» កំពុងចាក់បញ្ចាំងនៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលមាន Mark Prin ជាដៃគូក្នុងរឿង។

ក្នុងរឿងភាគថៃនេះ Mew សម្ដែងជាតួ «Muey» តួស្រីដែលក្រមិចក្រមើម ប៉ះជាមួយនឹង Mark Prin ដែលដើរតួជាស្វាមី។ ពួកគេពិតជាស៊ីសង្វាក់នឹងគ្នាខ្លាំងបំផុត ហើយសម្បូរទៅដោយឈុតឆាកកំប្លែង ធ្វើឲ្យអ្នកទស្សនាពេញចិត្តបំផុត។ ដោយសារតែការចូលចិត្តបែបនេះ ទើបធ្វើឲ្យចំនួនអ្នកតាមដាន Instagram របស់នាងកើនឡើងឥតឈប់ ដល់ទៅជិត ៥ម៉ឺននាក់នៅ១ខែចុងក្រោយនេះ។

ចំណែកឯ Mark Prin វិញក៏មិនអន់ ដោយអាចទាក់ចិត្តអ្នកគាំទ្រឲ្យចុច Follow ជាង ៤១ ២១៩នាក់បន្ថែម។ មតិល្អៗជាច្រើនមានជាបន្តបន្ទាប់ ព្រោះរឿងនេះជារឿងភាគបែបកំប្លែង លាយឡំនឹងមនោសញ្ចេតនា និងឈុតឆាកជាច្រើនទៀត រហូតលើកវាក្លាយជារឿងភាគដែលមានអ្នកចូលចិត្តច្រើននៅជិតពាក់កណ្ដាលឆ្នាំ២០២០នេះ៕

ដកស្រង់ពី៖Sabay