Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំចង់សាកឲ្យសោះ! Wallpapaer មួយនេះ អាចធ្វើឲ្យទូរសព្ទ Android គាំងបាន (វីដេអូ)

  • Print

Ice Universe ដែលជាអ្នកបញ្ចេញព័ត៌មានបែកធ្លាយអំពីផលិតផល Samsung ជាញឹកញាប់ បានចែករំលែកអំពី File រូបភាពមួយ ដែលអាចធ្វើឲ្យស្មាតហ្វូនមួយចំនួនជាពិសេសម៉ូដែល Samsung ត្រូវខូចប្រើការលែងកើត។

ពេលដែលកំណត់រូបភាពមួយសន្លឹកនោះជា Wallpaper វានឹងធ្វើឲ្យទូរសព្ទគាំង ហើយអេក្រង់នឹងមានការបិទ/បើកជាបន្តបន្ទាប។ ទោះបីជា Reboot ទូរសព្ទក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ ពោលពេល Reboot រួចវានៅតែដូចដើម។ក្រុមការងារ 9to5Google បានសាកល្បងកំណត់រូបភាពនេះលើ Google Pixel 2 របស់ពួកគេ ដែលបង្ហាញលទ្ធផលមកច្បាស់ៗថាពិតជាអាចធ្វើឲ្យទូរសព្ទគាំងពិតមែន។

គួរបញ្ជាក់ថាពេលរក្សាទុករូបភាពក្នុងទូរសព្ទធម្មតាគឺមនមានបញ្ហានោះទេ ប៉ុន្តែពេលកំណត់ជា Wallpaper ចាប់ផ្ដើមបង្កបញ្ហាតែម្ដង។ ចំពោះមូលហេតុដែលរូបភាពនេះអាចបង្កជាបញ្ហាបាន គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

 

ដកស្រង់ពី៖sabay