ហេតុផលចម្បង២ ដែលធ្វើឲ្យ ណូម័រ មិនធ្វើខួបកំណើតនៅឆ្នាំនេះ
- Details
- Category: Other News
ក្រោយពីប្រកាសឲ្យគេឯងដឹងពីភាពជោគជ័យលើការងាររកស៊ី និងថ្ងៃកំណើតរបស់ខ្លួន អ្នកនាង អន រ៉ាស៊ីសុមេត្ដា ហៅណូម័រ បានសម្រេចចិត្តភ្លាមៗថានឹងមិនធ្វើពិធីខួបកំណើតរបស់ខ្លួននៅដើមខែនេះទេ។
នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ទី២ នៃខែមិថុនា នេះ គឺជាថ្ងៃកំណើតគម្រប់ខួប៣១ឆ្នាំ របស់អ្នកនាង ណូម័រ ។ ត្បិតថានាងពុំធ្លាប់ធ្វើខួបកំណើតធំដុំ ក្រៅពីអញ្ជើញមិត្តភ័ក្ដិស្និទ្ធស្នាលដើម្បីហូបអាហារ ឬកម្សាន្តសប្បាយជុំគ្នា ប៉ុន្តែនាងចាត់ទុកថាថ្ងៃខួបកំណើត គឺជាថ្ងៃសំខាន់បំផុតសម្រាប់ជីវិតរបស់នាង។
ឆ្នាំនេះ ណូម័រ ចង់ធ្វើខួបធំដុំក៏មិនកើតដែរ ដោយនាងផ្ដល់ហេតុផលចំនួន២ គឺបញ្ហាកូវីដ-១៩ និងរវល់ការងារពេក។ ចូលមកដល់វ័យ៣១ឆ្នាំ ក្នុងឆ្នាំ២០២០ នេះ គេសង្កេតឃើញតារាសម្ដែង និងជាពិធីការិនីរាងតូចច្រឡឹង ណូម័រ បានឡើងកូដខ្លាំង។ ទាំងក្នុងសកម្មភាពសិល្បៈ និងជំនួញខាងក្រៅ ត្រូវបាននាងគ្រប់គ្រងបានយ៉ាងរលូន។
ស្របពេលគ្នានេះ នាងក៏មិនភ្លេចបង្ហាញពីភាពស៊ិចស៊ី និងទឹកមុខស្រស់ស្រាយក្នុងភាពជាមេផ្ទះដែលមានទំនួលខុសត្រូវខ្ពស់ដែរ។ ជាក់ស្ដែង ការបង្ហើបឲ្យគេឯងដឹងពីថ្ងៃខួបកំណើតជាក់លាក់របស់នាងនៅពេលនេះ គឺថានាងបានបង្ហាញទឹកមុខស្រស់ស្រាយជាមួយនឹងការធ្វើម្ហូបដ៏សម្បូរបែប ហើយបានពោលពាក្យពេចន៍ប្លែកៗដើម្បីលើកទឹកចិត្ដខ្លួនឯង៕
ដកស្រង់ពី៖Sabay