Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានអត់ប្រើសាំងដំបូងរបស់ Porsche នឹងមានតម្លៃថ្លៃកប់ ពេលមកដល់វៀតណាម

  • Print

នាពេលថ្មីៗកន្លងទៅនេះ Porsche បានបញ្ចេញលក់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ម៉ូដែល Taycan ដោយចែកចេញជា ៣ ប្រភេទ គឺ Taycan 4S, Taycan Turbo និង Taycan Turbo S។

រថយន្ត Porsche Taycan 4S មានតម្លៃចាប់ពី ១០៣ ៨០០ដុល្លារ, Taycan Turbo មានតម្លៃចាប់ពី ១៥០ ៩០០ដុល្លារ និង Taycan Turbo S មានតម្លៃចាប់ពី ១៨៥ ០០០ដុល្លារ នៅលើទីផ្សារបរទេស។Turbo S មានកម្លាំងដល់ ៧៥០សេះ និង Taycan Turbo មានកម្លាំង ៦៧០សេះ ចំណែក Taycan 4S មានកម្លាំងដល់ ៥៦២សេះ។

Porsche អះអាងថា Taycan អាចសាកភ្លើងពី ៥% ដល់ ៨០% ក្នុងពេលត្រឹម ២២,៥នាទីប៉ុណ្ណោះ។ បើយោងតាមគេហទំព័រ Zing របស់វៀតណាម បានឲ្យដឹងថា ក្រុមហ៊ុន Porsche កំពុងត្រៀមនាំយករថយន្ត Taycan មកលក់ក្នុងប្រទេសវៀតណាម ដែលអាចមានតម្លៃចន្លោះពីខ្ទង់ ៣២ម៉ឺនដុល្លារ ទៅ ៤៩ម៉ឺនដុល្លារឯណោះ៕

ដកស្រង់ពី៖sabay