Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដាយណាស់! ទំនាក់ទំនងAlek និង​ Toey ពេលនេះប្ដូរពីស្នេហា មក​ជា​មិត្តធម្មតាវិញ​ហើយ

  • Print

ជារឿងភ្ញាក់ផ្អើលមួយទៀត ដែលបានផ្ទុះឡើងក្នុងពិភពសិល្បៈថៃ នោះគឺពេលដឹងថាពេលនេះ Alek Teeradetch និង Toey Jarinporn ពេលនេះលែងជាគូស្នេហ៍នឹងគ្នាហើយ។

ទំនាក់ទំនងស្នេហារបស់តារាប្រុសស្រីរបស់ប៉ុស្តិ៍លេខ៣ថៃ ១គូនេះ បានធ្វើឲ្យមហាជនមានការសង្ស័យ និងកត់សម្គាល់ថា ថ្មីៗនេះដូចជាមិនសូវជាស្និទ្ធស្នាលដូចកាលពីមុន។ អ្វីៗកាន់តែច្បាស់នៅពេល Alek បានជួប និងផ្ដល់បទសម្ភាសជាមួយនឹងវិបសាយ Dara Daily ដោយលោកបានបញ្ជាក់ថា លោក និង Toey បានព្រមព្រៀងគ្នាប្ដូរពីសង្សារមកជាមិត្តនឹងគ្នាវិញហើយ។

មូលហេតុក៏ព្រោះតែ នៅពេលដែលពួកគេនៅទាក់ទងស្រឡាញ់គ្នា វាមានរឿងច្រើនណាស់ ដូចនេះពួកគេក៏ពិភាក្សាគ្នា ថាគួរដើរផ្លូវនេះ ហើយពេលនេះពួកគេក៏កាត់បន្ថយក្ដីស្រឡាញ់បែបស្នេហាដែលធ្លាប់មានឲ្យគ្នា ប៉ុន្តែនៅតែស្រឡាញ់រាប់អានគ្នា។

អ្វីដែលសំខាន់ Alek បានលើកឡើងដែរថា ចាត់ទុកថាជាសំណាងល្អ ព្រោះពួកគេនៅតែសួរសុខទុក្ខជារាល់ថ្ងៃ និងគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមកដដែល ប៉ុន្តែទំនាក់ទំនងឈានដល់ផ្លូវនេះ ទាំង Alek និង Toey ក៏សោកស្ដាយដែរ។ តារាប្រុសរូបនេះថែមទាំងបាននិយាយដែរថា សម្រាប់ពេលវេលាដែលចំណាយរួមគ្នាកន្លងមក លោកនិង Toey រៀនពីគ្នាបានច្រើន ហើយក៏សប្បាយចិត្ត និងចាត់ទុកថាពេលវេលាទាំងនោះមានតម្លៃបំផុត៕

ដកស្រង់ពី៖ Sabay