Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណោម ២ពាន់នាក់ មានត្រឹម ៣៤% សុខចិត្តលះបង់ការរួមភេទដើម្បីឡានភីកអាប់

  • Print

មុនការប្រកាសចេញរថយន្តភីកអាប់ F-150 ឆ្នាំ ២០២១ របស់ខ្លួនជាផ្លូវការ Ford បានបង្កើតនូវការស្ទង់មតិមួយ ដែលមានការចូលរួមពីអ្នកស្រឡាញ់រថយន្តភីកអាប់ ២ពាន់នាក់នៅអាមេរិក ដើម្បីដឹងអំពីទំនោរនៃរថយន្តភីកអាប់ពីអ្នកជិះរថយន្តភីកអាប់ផ្ទាល់។

ការស្ទង់មតិនេះ គេអាចដឹងអំពីរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលក្នុងនោះមានដូចជា មាន ៥៤% នៃចំនួនអ្នកចូលរួមគឺជាមនុស្សប្រុស ជាតួលេខមួយដែលគេគិតស្មានមិនដល់ ព្រោះថាមនុស្សស្រីកម្រជិះរថយន្តភីកអាប់ណាស់។

បន្ថែមពីនេះ មាន ៣៨% គឺប្រើប្រាស់រថយន្តភីកអាប់របស់ Ford ដែលក្រៅពីនោះគឺប្រើរថយន្តម៉ាកផ្សេង។ផ្នែកដ៏គួរឲ្យចាប់អារម្មណ៍នៃការស្ទង់មតិនោះគឺ មនុស្សមួយចំនួនធំ សុខចិត្តលះបង់រឿង ៣ ជាជាងបោះបង់រថយន្តភីកអាប់របស់ខ្លួន។

មាន ៨២% សុខចិត្តបោះបង់សេវាកម្មទស្សនាភាពយន្តតាមអ៊ីនធឺណិត, មាន ៧៩% សុខចិត្តឈប់ទទួលទានគ្រឿងស្រវឹង និង ៧២% សុខចិត្តឈប់ហូបកាហ្វេ។ កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះគឺមានត្រឹម ៣៤% ប៉ុណ្ណោះដែលសុខចិត្តបោះបង់ការរួមភេទ ជាជាងបោះបង់ចោលរថយន្តភីកអាប់របស់ពួកគេ៕

ដកស្រង់ពី៖sabay