Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នឹកឃើញទៀតហើយ! ឆាយ វីរៈយុទ្ធ ប្រើវិធីដុសខាត់សំនៀងជឿនលឿនដូចតារាចម្រៀងនៅបទេសដែរ

  • Print

តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នឹងបើកស្ទូឌីយោផ្ទាល់ខ្លួនតូចល្មមមួយនៅក្នុងផ្ទះ ដើម្បីហាត់សមច្រៀងខ្លួនឯងផង និងថតចម្រៀងចាស់ៗលោកឡើងវិញផង។

ស្ទូឌីយោផ្ទាល់ខ្លួនរបស់លោក ឆាយ វីរៈយុទ្ធ នេះ ត្រូវចំណាយប្រាក់ក្នុងរង្វង់៣០០០ ទៅ៥០០០ដុល្លារ ហើយសម្ភារៈដំឡើងក្នុងស្ទូឌីយោបានកុម្ម៉ង់ពីក្រៅប្រទេសរួចហើយ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យរាំងស្ទះដល់ការនាំសម្ភារៈទាំងនោះចូល។

វីរៈយុទ្ធ ជឿថា យ៉ាងយូរបីខែទៀត សម្ភារៈនឹងមកដល់កម្ពុជា ហើយលោកអាចនឹងរៀបចំរួចរាល់ដើម្បីដំណើរការបានទាំងស្រុងនៅចុងឆ្នាំ២០២០ ខាងមុខនេះ។ ឆាយ វីរៈយុទ្ធ៖"ខ្ញុំឃើញអ្នកចម្រៀងនៅស្រុកគេ មានស្ទូឌីយោផ្ទាល់ខ្លួន អីចឹងហើយបានខ្ញុំចង់មានដែរ ដើម្បីជួយសម្រួលដល់ការហាត់សមសំឡេងខ្ញុំផង និងថតបទចាស់ៗរបស់ខ្ញុំដែលគេ(អ្នកគាំទ្រ)ចង់ឲ្យខ្ញុំថតឡើងវិញ"។

តារាចម្រៀងរូបសង្ហាឆាយ វីរៈយុទ្ធ ឲ្យដឹងថា ដោយអ្នកគាំទ្រច្រើនពេក បានសុំអោយលោកច្រៀងចម្រៀងចាស់ៗរបស់លោកឡើងវិញ ទើបលោកត្រូវច្រៀងចម្រៀងមួយបទមុនគេទាំងដែលមិនទាន់មានស្ទូឌីយោខ្លួនឯងផងនោះ។

បទនោះ គឺមានចំណងជើងថា "អ្នកណាឲ្យអូនឃ្លាត" ដែលជាបទទទួលបានការគាំទ្រច្រើនកាលពី៥ឆ្នាំមុន ហើយវាក៏ជាបទដែលលោកស្រឡាញ់ជាងគេដែរ៕

 

ដកស្រង់ពី៖ Sabay