Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung សុំការអនុញ្ញាតពីអាមេរិក ដើម្បីបន្តលក់របស់មួយឲ្យ Huawei តទៀត

  • Print

មានការរាយការណ៍ថា Samsung Display ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung Electronics មានបំណងសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីបន្តលក់បន្ទះអេក្រង់ OLED ដល់ Huawei ជាបន្តទៀត។

គួរដឹងថា Samsung Display នឹងត្រូវបង្ខំឲ្យបញ្ឈប់ការលក់អេក្រង់ដល់ Huawei ក្រោមការរឹតបន្តឹងថ្មីធ្វើឡើងដោយរដ្ឋាភិបាលអាមេរិក ដោយសារមានគ្រឿងបន្លាស់មួយចំនួនអភិវឌ្ឍន៍ដោយប្រើ Software និងបច្ចេកវិទ្យាមានប្រភពដើមចេញពីសហរដ្ឋអាមេរិក។

សៀគ្វី Driver នៃអេក្រង់ OLED របស់ Samsung Display គឺផលិតឡើងដោយប្រើបច្ចេកវិទ្យាអាមេរិក។ ក្រុមហ៊ុន Samsung និងក្រុមហ៊ុនដទៃទៀតដែលចង់បន្តធ្វើអាជីវកម្មជាមួយ Huawei ក្រោយថ្ងៃទី១៥ ខែកញ្ញា នឹងត្រូវមានអាជ្ញារប័ណ្ណអនុញ្ញាតពីក្រសួងពាណិជ្ជកម្មអាមេរិក ហើយ Samsung Display បានដាក់សំណើទៅនាថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។

គួរដឹងថា Huawei គឺជាអតិថិជនធំទីបីរបស់ Samsung Display បន្ទាប់ពី Apple និង Samsung Electronics។ ដូចនេះគឺជារឿងសមហេតុផលដែល Samsung Display ចង់រក្សាទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន៕



ដកស្រង់ពី៖sabay