Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រីម លីហ្សា​ បន្ត​លេង fashion បែប​សិចស៊ី ប្លែកពីតារា​ដទៃ!

  • Print

ព្រីម លីហ្សា ដែលជាតារាសម្ដែងល្បីខាងលេង Fashion ជាងគេនោះ បានបន្តបង្ហោះរូបភាពស្អាតៗ

ជូនអ្នកគាំទ្ររបស់ខ្លួននៅលើបណ្ដាញសង្គម ស្ទើរជារៀងរាល់ថ្ងៃ អមដោយ Caption ប្លែកៗ ទាក់ទងនឹងភាពរឹងមាំរបស់ស្រ្ដី និងគុណតម្លៃនៃ Fashion។ ម្ចាស់ពានប្រជាប្រិយភាព នៃកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣ រូបនេះ ធ្លាប់បានបញ្ជាក់ថា រាល់រូបភាពដែលខ្លួនបង្ហោះជូនអ្នកគាំទ្រ គឺសុទ្ធសឹងតែបង្ហាញពីឈុតសម្លៀកបំពាក់ប្លែកភ្នែក ដែលផុសចេញពីការស្រមើស្រមៃ និងគំនិតផ្ទាល់ខ្លួនរបស់នាង ក្នុងន័យរួមចំណែកឲ្យវិស័យ Fashion នៅកម្ពុជា កាន់តែមានភាពរីកចម្រើន។

លីហ្សា ក៏បានបកស្រាយដែរថា រូបភាពរបស់នាង មិនមែនបង្ហាញពីភាពសិចស៊ីនោះទេ ប៉ុន្តែជាការបង្ហាញពី fashion ផ្ទាល់ខ្លួនរបស់នាង តាមរយៈការរៀបចំឈុតសម្លៀកបំពាក់ឲ្យមើលទៅមានភាពស្រស់ស្អាត និងមានភាពប្លែកភ្នែកខ្លាំង ដែលជារឿងដ៏ពិបាកមួយ។

លីហ្សា ត្រូវបានគេចាត់ទុកថាជាតារាស៊ីវិល័យមួយរូប ដែលហ៊ានចំណាយប្រាក់លើសម្ភារៈថ្លៃៗ មិនចាញ់តារាល្បីបរទេសឡើយ។ បើនិយាយពីអាជីពសិល្បៈ លីហ្សា ធ្លាប់រៀននៅសាលាភូមិន្ទវិចិត្រសិល្បៈ ពីឆ្នាំ២៩៩៤ ដល់ ២០០៥ មុនចាប់ផ្ដើមអាជីពជាតារាសម្ដែងនៅដើមឆ្នាំ២០០៦។

នៅឆ្នាំ២០០៩ តារាវ័យ ២៧ឆ្នាំ ក៏បានប្រឡូកចូលវិស័យ Fashion មួយទៀត រហូតសព្វថ្ងៃ។ ចង់ដឹង Style ថ្មីរបស់លីហ្សា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពច្រើនទៀតពី Instagram របស់នាង ខាងក្រោមនេះ៖

ដកស្រង់ពី៖ Sabay