Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung អាចចេញ Galaxy Note មួយទៀតលើកចុងក្រោយ មុនសម្រេចដាក់ចូលផ្នូរ

  • Print

សារព័ត៌មានកូរ៉េខាងត្បូង ET News បានចុះផ្សាយឲ្យដឹងថា Samsung នឹងដាក់បញ្ចូលគ្នានូវត្រកូល Galaxy S និង Galaxy Note ដោយបន្ថែមប៊ិច S-Pen លើ Galaxy S។

យ៉ាងណាក្ដី Samsung ប្រហែលជានឹងប្រកាសចេញ Galaxy Note ស៊េរីថ្មីលើកចុងក្រោយនៅឆ្នាំ ២០២១។ ដំណឹងនៃការលុបបំបាត់ Galaxy Note នេះមិនមែនទើបតែលេចឮលើកទីមួយនោះទេ។

កាលពីសប្ដាហ៍មុនសារព័ត៌មានសេដ្ឋកិច្ចរបស់កូរ៉េមួយទៀតបានចុះផ្សាយថាប៊ិច S-Pen នឹងត្រូវបន្ថែមលើ Galaxy S21 Ultra និង Galaxy Z Fold 3 ហើយ Galaxy Note ត្រូវបញ្ឈប់ការផលិតតែម្ដង។

ការចុះផ្សាយចុងក្រោយនេះបានបញ្ជាក់ជាថ្មីម្ដងទៀតលើដំណឹងកាលពីសប្ដាហ៍មុន ប៉ុន្តែបានដកស្រង់សម្ដីពីប្រភពផ្ទៃក្នុងនៃឧស្សាហកម្មស្មាតហ្វូនដោយនិយាយថា Samsung នឹងចេញ Galaxy Note ថ្មីមួយចុងក្រោយ មុនការបញ្ឈប់ផលិតជាផ្លូវការ។

ប្រភពផ្ទៃក្នុងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ៖ "វាទំនងជានឹងមាន Galaxy Note ថ្មីតែមួយប្រភេទគត់ដែលគ្រោងនឹងប្រកាសចេញនៅឆមាសទីពីរនៃឆ្នាំ ២០២១។ ក្រុមហ៊ុន Samsung Electronics នឹងផ្ដោតលើការផលិតស្មាតហ្វូនបត់ឲ្យច្រើនជាងស្មាតហ្វូនត្រកូល Note នៅឆមាសទីពីរ។

” ការចុះផ្សាយរបស់ ET News បានសន្និដ្ឋានថា Samsung គ្រោងនឹងប្រកាសចេញស្មាតហ្វូនបត់ជាច្រើននៅឆ្នាំ ២០២១។ ប៉ុន្តែមុនការប្រកាសចេញក្រុមហ៊ុននឹងបន្តធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែមលើកញ្ចក់កម្រាស់ស្ដើងបំផុត រួមជាមួយ Digitizer ដែលជាគ្រឿងទទួលយកទិន្នន័យពីប៊ិច S-Pen។ Samsung នឹងត្រូវអភិវឌ្ឍន៍ Digitizer ដែលអាចបត់បែនបាន ដើម្បីដាក់បញ្ចូលលើ Galaxy Z Fold 3៕

ដកស្រង់ពី៖sabay