Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាចម្រៀងជួរមុខ មាស សុខសោភា​ អុជធូបដល់ប្រាសាទនាគព័ន្ធព្រោះតែកូវីដ១៩

  • Print

សៀមរាប៖ ជាតារាជួរមុខនៅកម្ពុជា និងជាតារាចម្រៀងលេចធ្លោក្នុងការងារជួយសង្គមនិងបរិស្ថាន

អ្នកនាង មាស សុខសោភា ជាថ្មីម្តងទៀតបានបញ្ចេញសារដាស់តឿនពលរដ្ឋខ្មែរ ដោយជម្រុញឲ្យបងប្អូនកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់និងរស់នៅដោយមានសុវត្ថិភាព ពីជំងឺកូវីដ ១៩ ។

បន្ថែមពីការផ្ញើសារក្រើនរម្លឹកពលរដ្ឋខ្មែរ ដែលមួយចំនួនធំហាក់កំពុងស្លន់ស្លោរក្រោយជំងឺកូវីដ ១៩ ត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រកាសថា ជាករណីឆ្លងចូលសហគមន៏លើកដំបូងនៅកម្ពុជា ដែលត្រឹមតែរយៈពេល ៣ ថ្ងៃសោះ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺមានអ្នកកើតកូវីដ ១៩ ចំនួនដល់ទៅ ១៧ នាក់ ដែលក្នុងនោះក៏មានកុមារនិងទារកផងនោះ គេក៏បានឃើញតារាចម្រៀងស្រីដែលមានទឹកដមសម្លេងស្រទន់ពិរោះរណ្តំបានទៅដល់ទឹកដីខេត្តសៀមរាប អុជធូប បួងសួងសុំឲ្យខ្មែររួចផុតពីគ្រោះនៃការឆ្លងរីករាលដាលចូលសហគមន៍បន្ថែមទៀតអី ។

ជាមួយនឹងរូបថតនៃការអុជធូបបួងសួងផងនោះ អ្នកនាង មាស សុខសោភា បានបញ្ជាក់ឲ្យដឹងលម្អិតផងដែរថា «ថ្ងៃនេះនាងខ្ញុំបានមកលេងនៅប្រាសាទនាគព័ន្ធ ដែលជាមន្ទីរពេទ្យនិងកន្លែងផលិតឱសថបុរាណកាលពីសម័យអង្គរ ។ នាងខ្ញុំសូមបួងសួងអោយប្រជាពលរដ្ធខ្មែរទាំងអស់ជៀសផុតពីជំងឺ កូវីត19 និងអ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យសូមអោយឆាប់ជាគ្រប់ៗគ្នា» ។

សូមបញ្ជាក់ផងដែរថា យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២០ អំពីស្ថានភាពកូវីដ ១៩ នៅកម្ពុជាបានឲ្យដឹងថា នៅកម្ពុជាចំនួនអ្នកកើតកូវីដ ១៩ គឺមានសរុបចំនួន ៣២៦ នាក់ ក្នុងនោះអ្នកទទួលបានការព្យាបាលជាសះស្បើយពីកូវីដ ១៩ គឺមានចំនួនដល់ទៅ ៣០៤ នាក់ទូទាំងប្រទេស និងអ្នកស្លាប់គឺគ្មាន ៕

ដកស្រង់ពី៖កោះសន្ដិភាព